ភ្នំពេញ៖ លោក ឆៃ លីន អគ្គនាយកក្រុមហ៊ុន អចលនទ្រព្យ ឆៃលីន ស៊ា រៀលធី ខូអិលធីឌី បានឱ្យដឹងថា ក្នុងឱកាសបុណ្យឆ្លងឆ្នាំសាកល ២០២១ខាងមុខនេះ ក្រុមហ៊ុនរបស់លោក មានការរៀបចំ ជូនតម្លៃពិសេស សម្រាប់បងប្អូនដែលមកលេងលម្ហែសម្រាក ឆ្លងឆ្នាំសាកល នៅខេត្តមណ្ឌលគិរី ជាមួយតម្លៃពិសេស មានប្លង់រឹង។
បើតាមអ្នកឯកទេសអចលនទ្រព្យ និងបទពិសោធន៍ ជិត២ទសវត្សរ៍រូបនេះ បន្ថែមថា ដីឡូតិ៍សម្រាកលំហែនេះ តម្លៃចាប់ពី ៦.៥០០ដុល្លារឡើងទៅ ហើយលោកផ្តាំផ្ញើថា “កុំឱ្យឱកាសឆ្លងហួស ឱ្យសោះ មកមណ្ឌលគិរី បានទាំងលម្ហែ បានដីឡូតិ៍ប្លឹងរឹង ថែមទៀត”។
ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២០នេះថា ដីទំហំ ៥ម x ២០ម គឺមានតម្លៃ ៦.៥០០$ ស្ថិតនៅក្នុងគម្រោងដីឡូតិ៍សំរាប់ផ្ទះលំហែរ នៅខេត្តមណ្ឌលគិរី (ប្លង់រឹង)។
អ្វីដែលរឹតតែពិសេសថែមទៀតនោះ គឺទីតាំង ស្ថិតនៅចំកណ្តាលក្រុងសែនមនោរម្យ ក្នុងភូមិចំការតែ មានចំងាយត្រឹមតែ ២,៥គម ពីរង្វង់គោព្រៃ។
លោក ឆៃ លីន ជឿជាក់ថា “បងប្អូន ដែលមកសម្រាកលម្អែ នៅមណ្ឌលគិរី ពិតជាមកទទួលយក ប្រម៉ូសិនពិសេសនេះ គ្រប់ៗគ្នា”។
សំរាប់ព័ត៌មានបន្ថែម 060 200 400 (មានTelegram)។ ចុចទីនេះដើម្បីមើលទីតាំង៖ https://goo.gl/maps/zcNV2hd9yaY5644n7
ដោយៈ សយ សុជាតា
តំណវីដេអូខាងក្រោម (link for vidoe below)៖