ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ យូអិនអំពាវនាវ ឲ្យរក្សាឲ្យបាននូវកិច្ចព្រមព្រៀង នុយក្លេអ៊ែរជាមួយនឹងអ៊ីរ៉ង់

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃពុធនេះបានសរសេរថា អនុរដ្ឋលេខាធិការបស់អង្គការសហប្រជាជាតិសម្រាប់កិច្ចការងារនយោបាយ និងការកសាងសន្តិភាពលោក Rosemeary DiCarlo បានធ្វើការអំពាវនាវ សាជាថ្មីដើម្បីឲ្យមានកិច្ចខំប្រឹងប្រែងដើម្បីអាចថែរក្សានូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជាមួយនឹងអ៊ីរ៉ង់។

លោក DiCarlo បាននិយាយថា បញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ គឺជារបាំងដែលនឹងធ្វើឲ្យមិនមានការរីកសាយអាវុធដែលវា គឺជាផលវិបាកចំពោះសន្តិភាពនិង សន្តិសុខក្នុងតំបន់និងពិភពលោក។ គ្រប់ប្រទេសដែលមានការជាប់ពាក់ព័ន្ធនឹងទទួលបានការគាំទ្រ យ៉ាងពេញទំហឹងពីសំណាក់យូអិនដើម្បីបន្តធ្វើការងារពិភាក្សារបស់ពួកគេបន្ថែមទៀត ទៅលើកិច្ចព្រមព្រៀង JCPOA មួយនេះ។

គួរឲ្យដឹង JCPOA គឺត្រូវបានចុះកិច្ចព្រមព្រៀងគ្នាតាំងតែ ពីខែកក្កដាឆ្នាំ២០១៥ដោយប្រទេសជាហត្ថលេខីដូចជាអ៊ីរ៉ង់និងភាគីមហាអំណាច៦ផ្សេងទៀតដូចជា អង់គ្លេសចិនបារាំងអាល្លឺម៉ង់រុស្សី
ព្រមទាំងអាមេរិកប៉ុន្តែកាលពីខែឧសភាឆ្នាំ២០១៨កន្លងទៅរដ្ឋាភិបាល ក្រុងវ៉ាស៊ិនតោនបានប្រកាស ដកខ្លួនចេញទៅវិញ៕

ប្រែសម្រួល៖ស៊ុនលី

To Top