ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នេះ បានចាត់ឲ្យតំណាង នាំយកឈុតសម្លៀកបំពាក់ ចំនួន៨០ឈុត នឹង មួកសុវត្ថិភាពចំនួន ៨០មួក ឧបត្ថម្ភដល់ប្រជាការពារ ក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ដើម្បីប្រើប្រាស់ក្នុងការ បំពេញភារកិច្ច ជួយរក្សាសន្តិសុខ សណ្តាប់ធ្នាប់ទូទៅ ក្នុងមូលដ្ឋាន ដែលត្រូវបានធ្វើឡើង នៅសាលាសង្កាត់លេខ១ ។
លោក ឈិត សូផាត ចៅសង្កាត់លេខ១ បានថ្លែងអំណរគុណនិង ជូនពរគ្រប់ប្រការ ចំពោះលោកឧកញ៉ា ទៀ វិចិត្រ និងគ្រួសារ ដែលបានឧបត្ថម្ភ ជាឈុតសម្លៀកបំពាក់ សម្ភារៈនិងមួកសុវត្ថិភាព ដល់កម្លាំងប្រជាការពារ ក្នុងសង្កាត់លេខ១ ជាការលើកទឹកចិត្ត បងប្អូនប្រជាការពារ យើងនៅមូលដ្ឋាន៕