ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេច បន្ថែមពន្ធចំនួន៥% លើរថយន្តដែលម្ចាស់នាំចូល ពីក្រៅដើម្បីប្រើប្រាស់ផ្ទាល់ខ្លួន និងមិនអនុញ្ញាតឲ្យលក់បន្ត នៅមុនពេលចុះបញ្ជីធ្វើស្លាកលេខរួច។
នេះបើយោងតាមសេចក្តី ជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច ចេញផ្សាយកាលពីថ្ងៃ១០ធ្នូ ចុះហត្ថលេខាដោយលោក អូន ព័ន្ធមុនីរ័ត្ន ស្តីពី ការកំណត់លក្ខខណ្ឌ និងវិធានការមួយចំនួនលើការនាំចូល រថយន្តជាប់សិទ្ធិផ្តាច់មុខជាលក្ខណៈ បុគ្គលសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ។
លិខិតបន្តថា ដើម្បីពង្រឹងប្រសិទ្ធភាព នៃការគ្រប់គ្រងការនាំចូល ជាលក្ខណៈបុគ្គលសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួននូវ រថយន្តស៊េរីថ្មី ដែលជាប់សិទ្ធិផ្តាច់មុខលើការនាំចូល និងចែកចាយក្រសួងសម្រេចកំណត់ លក្ខណៈនិងវិធានការ៣ចំណុច ៖ ១.បូកបន្ថែម៥%លើតម្លៃគិតពន្ធគយ , ២.បុគ្គលនាំចូល មិនអាចលក់ផ្ទេរ កម្មសិទ្ធិរថយន្តទៅបុគ្គលផ្សេង មុន ពេលចុះបញ្ជីផ្អាកលេខរថយន្ត ជាកម្មសិទ្ធិផ្ទាល់ខ្លួនបានឡើយ និង៣.បុគ្គលដែលមិនអនុវត្តតាមលក្ខខណ្ឌចែងក្នុងចំណុច២ ខាងលើនឹងត្រូវរងនូវទោសទណ្ឌ តាមបទបញ្ញប្បតិជាធរមាន៕