ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ឲ្យម្ចាស់មន្ទីរពេទ្យ ឯកជនបញ្ជូនអ្នកសង្ស័យកើតជំងឺកូវីដ១៩ ទៅមន្ទរពេទ្យរដ្ឋ ឬពេទ្យមិត្តភាពខ្មែរ-សូវៀត

ភ្នំពេញ ៖ ដើម្បីទប់ស្កាត់កុំឲ្យមានការរាតត្បាតជំងឺកូវីដ១៩ទ្រង់ទ្រាយធំនៅក្នុងសហគមន៍ ក្រសួង សុខាភិបាល ត្រូវឲ្យម្ចាស់សេ វាពិនិត្យព្យាបាលជំងឺឯកជនទាំងអស់ ចូលរួមពង្រឹងបន្ថែមទៀត ក្នុងការអនុវត្តវិធានការណ៍ការពារកុំឲ្យមានចម្លង ក្នុងនោះម្ចាស់មន្ទីរពេទ្យឯកជនត្រូវបញ្ជូនអ្នកសង្ស័យកើតជំងឺកូវីដ១៩ទៅមន្ទីរពេទ្យរដ្ឋ ឬពេទ្យមិត្តភាពខ្មែរ-សូវៀត។
នេះបើយោងតាមលិខិតរបស់ក្រសួងនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ។

លិខិតបន្តថា ក្រសួងថ្លែងអំណរគុណចំពោះម្ចាស់សេវាពិនិត្យព្យាបាលជំងឺឯកជននៅកម្ពុជា ដែលបាន យកចិត្តទុកដាក់ និងគោរពទៅតាមការណែនាំរបស់ក្រសួងស្ដីពី ការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ កន្លងមក៕

To Top