ភ្នំពេញ ៖ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំ២០២១ នាពេលខាងមុខនេះ លោក ម៉ាសាហ៊ីរ៉ូ មិកាមិ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា មានក្ដីសង្ឃឹមថា នឹងអាចទស្សនាកន្លែងជាច្រើនទៀត និងជួបប្រជាជនកម្ពុជា ហើយជូនពរប្រជាជនកម្ពុជា ជួបតែសុភមង្គល នាឱកាសឆ្នាំថ្មី។
តាមរយៈវិដេអូឃ្លីប បង្ហោះនៅលើហ្វេសប៊ុករបស់ស្ថានទូតជប៉ុន ប្រចាំកម្ពុជា នារសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០នេះ លោក ម៉ាសាហ៊ីរ៉ូ មិកាមិ បានឲ្យដឹងថា ទោះបីមានវិបត្តិកូវីដ-១៩ក៏ដោយ លោកអាចទស្សនានៅ ខេត្តសៀមរាប បន្ទាយមានជ័យ កំពង់ធំ ព្រះសីហនុ ព្រះវិហារ ស្វាយរៀង និងខេត្តមួយចំនួនទៀត ជាពិសេសបានជួបប្រជាជនកម្ពុជានៅទីនោះផងដែរ។
លោកបញ្ជាក់ថា «ខ្ញុំសង្ឃឹមថា ខ្ញុំអាចទស្សនាកន្លែងជាច្រើនទៀត និងជួបប្រជាជនកម្ពុជា កាន់តែច្រើននៅឆ្នាំក្រោយ ផងដែរ។ខ្ញុំសូមជូនពរ លោក-លោកស្រី ក្មួយៗ ជួបតែសុភមង្គល នាឱកាសឆ្នាំ២០២១ ដែលខិតចូលមកដល់នេះ សូមអរគុណ! »។
ជាងនេះទៅទៀត លោកទូត ក៏មានសុភាសិទ្ធមួយថា «ភាពងងឹតពេលរាត្រី និងបញ្ចប់ដោយព្រះអាទិត្យរះឡើង , បន្ទាប់ពីរដូវរងារ គឺរដូវផ្ការីក មានន័យថា គ្មានរឿងអាក្រក់ៗណាដែលបន្ដរហូតនោះទេ»៕
![](https://dap-news.com/wp-content/uploads/2020/12/IMG_20201225_210136_102-1024x636.jpg)
![](https://dap-news.com/wp-content/uploads/2020/12/IMG_20201225_210137_702-1024x591.jpg)
![](https://dap-news.com/wp-content/uploads/2020/12/IMG_20201225_210141_515-1024x611.jpg)
![](https://dap-news.com/wp-content/uploads/2020/12/IMG_20201225_210143_531-1024x590.jpg)
![](https://dap-news.com/wp-content/uploads/2020/12/IMG_20201225_210145_638-1024x586.jpg)
![](https://dap-news.com/wp-content/uploads/2020/12/IMG_20201225_210148_374-1024x574.jpg)
![](https://dap-news.com/wp-content/uploads/2020/12/IMG_20201225_210148_374-1-1024x574.jpg)
![](https://dap-news.com/wp-content/uploads/2020/12/IMG_20201225_210150_642-1024x577.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)