ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០២០ បានដឹកនាំគណៈប្រតិភូ និងមន្ត្រីបច្ចេកទេសក្រសួង ចុះពិនិត្យមើលវឌ្ឍនភាព ការងារចាក់បេតុងកៅស៊ូ ពីលើផ្លូវបេតុងស៊ីម៉ង់ត៍នៃហេដ្ឋារចនាសម្ព័ន្ធផ្លូវ ទាំង៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។
សូមជម្រាបថា ការចុះពិនិត្យនេះធ្វើឡើង ក្នុងគោលបំណងដើម្បីពិនិត្យ និងតាមដានមើលថាតើ ក្រុមហ៊ុនសាងសង់ចាក់បេតុងកៅស៊ូក្រាល ពីលើផ្លូវបេតុងស៊ីម៉ង់ត៍ ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ស្របតាមកិច្ចសន្យា និងសៀវភៅបន្ទុកដែរឬទេ ពោលគឺធ្វើយ៉ាងណាឱ្យការសាងសង់ ហេដ្ឋារេនាសម្ព័ន្ធផ្លូវទាំង៣៤ខ្សែ នៅក្នុងខេត្តនេះ មានគុណភាពល្អ រឹងមាំ និងជាប់បានយូរអង្វែង។
គួរកត់សម្គាល់ផងដែរថា ការចាក់បេតុងកៅស៊ូក្រាលពីលើផ្លូវបេតុងស៊ីម៉ង់ត៍ មានកម្រាស់ ៧សង់ទីម៉ែត្រ ដើម្បីលើកកម្ពស់គុណភាព និងសោភ័ណភាពហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ក្នុងខេត្តនេះ ក៏ដូចជាដើម្បីទាក់ទាញវិនិយោគ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យចូលមកវិនិយោគ និងទស្សនាខេត្តនេះ ឱ្យបានកាន់តែច្រើនថែមទៀត បង្កើតមុខរបរ និងការងារជូនប្រជាពលរដ្ឋធ្វើឱ្យបានគ្រប់ៗគ្នា ដើម្បីកាត់បន្ថយភាពក្រីក្រតាម ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ៕
![](https://dap-news.com/wp-content/uploads/2020/12/photo_2020-12-26_10-56-08-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/12/photo_2020-12-26_10-56-11-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/12/photo_2020-12-26_10-56-12-1-1024x585.jpg)
![](https://dap-news.com/wp-content/uploads/2020/12/photo_2020-12-26_10-56-14-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/12/photo_2020-12-26_10-56-15-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/12/photo_2020-12-26_10-56-17-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/12/photo_2020-12-26_10-56-19-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)