ភ្នំពេញ៖ នៅវេលាម៉ោង ៩:០០នាទីព្រឹកថ្ងៃទី២៩ ខែ ធ្នូ ឆ្នាំ ២០២០ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញថ្លែងសារពិសេស ពាក់ព័ន្ធនឹងការបិទបញ្ចប់ ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា និងចំណុចសំខាន់ៗផ្សេងទៀត ពីក្រុងតាខ្មៅខេត្តកណ្តាល ។ នេះបើយោងតាមទូរទស្សន៍ជាតិកម្ពុជា។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៣៦៤នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន ៣៦០នាក់ និងអ្នកកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យចំនួន៤នាក់។ សម្រាប់អ្នកជាប់ពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» វិញ រកឃើញវិជ្ជមានចំនួន ៤១នាក់ ក្នុងនោះបានជាសះស្បើយ ៣៨នាក់ និង៣នាក់ទៀត កំពុងសម្រាកនៅមន្ទីរពេទ្យ៕