ព័ត៌មានជាតិ

ប្រជាកសិករគំរូប៤០រូប ទទួលបានគ្រឿងចក្រ កសិកម្មធុនតូច ដើម្បីបន្តពង្រឹងដំណាំដាំដុះ

ឧត្តរមានជ័យ ៖ លោកប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានធ្វើការលើកទឹកចិត្ត ដល់ប្រជាកសិករគំរូចំនួន ៤០រូប ដោយចែកគ្រឿងចក្រកសិកម្មធុនតូច ដល់អ្នកធ្វើអាជីវកម្មដាំបន្លែ នឹងដំណាំដំឡូងមី ក្នុងកម្មពិធីផ្សព្វផ្សាយ បច្ចេកទេសកសិកម្មថ្មី ដែលធុនទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE)។

លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ នឹងនេសាទខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ក្រសួងកសិកម្មរុក្ខាប្រម៉ាញ នឹងនេសាទ បានធ្វើការចែកជូន នូវម៉ាស៊ីនធុនតូច សំរាប់ផ្ជួររោងនឹងម៉ាស៊ីនបាញ់ថ្នាំ ។

លោកបន្តថា: កសិករដែលត្រូវទទួលបាន មកពីស្រុកចំនួន៤ស្រុក ដោយអ្នកមានស្នាដៃឆ្នើម ទទួលបានម៉ាស៊ីចំនួន១គ្រឿង ដើម្បីសម្រួលដល់ការដាំដុះ ផលដំណាំផ្សេងៗ ក្នុងសហគមន៏របស់ពួកគាត់ផងដែរ ។

ជាមួយគ្នានោះដែរលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានធ្វើការផ្តាំផ្ញើដល់ កសិករទាំងអស់ ដែលបានចងក្រងគ្នា ជាបណ្តុំសហគមន៏ នោះត្រូវបន្តបង្កើនពង្រឹង ការងារដាំដុះដំណាំបន្លែរួមផ្សំ នឹងដំណាំដំឡូងមីនៅតាមមូលដ្ឋាន របស់ខ្លួនឲ្យបានល្អប្រសើរ ក្នុងអំឡុងដែលមានជំងឺ កូវីដ-១៩ ដើម្បីផ្គត់ផ្គង់ជីវភាពឲ្យបានប្រសើរឡើង នឹងទទួលបានទិន្នផលល្អនឹងមានតម្លៃខ្ពស់ ក្នុងទីផ្សារក្នុងស្រុកដើម្បីទប់ស្កាត់ការនាំបន្លែ ចូលមកពីក្រៅប្រទេសជិតខាងនោះ។

លោកអភិបាល ខេត្តបញ្ជាក់ថា ប្រជាកសិករគំរូបទាំង៤០រូប ទទួលបានសម្ភារគាំទ្រ ផ្នែកបច្ចេកទេសទាំងអស់នេះហើយ ធ្វើយ៉ាងណាត្រូវចេះសាមក្គីគ្នា នឹងចូលរួមថែរក្សាសម្ភារ របស់ខ្លួនឲ្យបានល្អប្រសើរគង់វង្សធន់បានយូរអង្វែង ជៀសវាងការខូចខាត នៅពេលខាងមុខក្នុងការប្រើប្រាស់ ៕

To Top