ព័ត៌មានជាតិ

នាយកដ្ឋានព័ត៌មានវិទ្យា​ ​ឲ្យបញ្ឈប់សកម្មភាពអសីលធម៌ក្នុងកម្មវិធីបណ្តាញសង្គម TikTok!

ភ្នំពេញ​ ៖​ នាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានឲ្យដឹងថា​ កម្មវិធីកំសាន្ត TikTok គឺជាកម្មវិធីវីដេអូខ្លីៗ ដែលកំពុងពេញនិយមក្នុងស្រទាប់យុវវ័យកម្ពុជាដើម្បីទទួលបានការទាក់ទាញអ្នកទស្សនា អ្នកប្រើប្រាស់កម្មវិធី TikTok ព្យាយាមបង្កើតនូវវីដេអូត្រាប់សម្លេង ឬការបញ្ចេញការវិការកំប្លែង​ ជាដេីម។

យោងតាមគេហទំព័រហ្វេសប៊ុករបស់​ នាយកដ្ឋានព័ត៌មានវិទ្យា​ នៅថ្ងៃទី៣០​ ខែធ្នូ​ ឆ្នាំ​២០២០​ បានបញ្ជាក់ថា​ នាពេលកន្លងមកក្រុមការងារ​ នាយកដ្ឋានព័ត៌មានវិទ្យា​ សង្កេតឃើញថា មានប្រជាពលដ្ឋមួយចំនួនបានប្រើប្រាស់កម្មវិធីនេះ ប្រាស់ចាកពីក្រមសីលធម៌សង្គម ឬច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដូចជា៖

  • បង្កើតវីដេអូបង្ហាញកាយវិការ ឬរូបភាពអាសអាភាស
  • បង្កើតវិដែអូជាមួយកាយវិការ ឬពាក្យពេចន៍អសីលធម៌
  • បង្កើតវីដេអូក្នុងគោលបំណងបង្កើតព័ត៌មានក្លែងក្លាយ បង្ខូចកិត្តិយសអ្នកដទៃ ឬបង្កឲ្យមានចលាចលសង្គម។

អាស្រ័យហេតុនេះ នាយកដ្ឋានព័ត៌មានវិទ្យា បានធ្វេីការក្រើនរំលឹកដល់អ្នកលេងកម្មវិធីបណ្តាញសង្គម TikTok មេត្តាបញ្ឈប់សកម្មភាពខុសឆ្គង ដូចបានរៀបរាប់ខាងលើ ព្រោះទង្វើទាំងនេះអាចធ្វើឲ្យខ្លួនក្លាយជាជនល្មើសនៃបទល្មើសណាមួយ ដោយពុំបានដឹងខ្លួន៕

To Top