ព័ត៌មានជាតិ

ឯកឧត្តម លឹម គានហោ ផ្ញើសារជូនពរសម្ដេច សាយ ឈុំ សម្តេច ហេង សំរិន សម្តេច ស ខេង និងសម្តេច ទៀ បាញ់ ក្នុងឱកាសចូលឆ្នាំសកល២០២១

ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹកនិងឧតុនិយមនិងលោកជំទាវ ព្រមទាំងមន្រ្តីក្រោមឱវាទទាំងអស់ សូមគោរពជូនពរបវរមហាប្រសើរបំផុតជូនចំពោះ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកជំទាវ អ៊ូ សាន សាយឈុំ, សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្ដេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកជំទាវ ញ៉ែម សាខន សខេង និងសម្តេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវ តៅ តឿន ទៀ បាញ់ សូមសម្ដេច និងលោកជំទាវ ប្រកបដោយសុខភាពល្អបរិបូរណ៍ជានិច្ច កាយពលមាំមួនខ្លាំងក្លា បញ្ញាញាណភ្លឺថ្លា ជន្មាយុយឺនយូរ សិរីសួស្ដីវិបុលភាព សុភមង្គល ជាភិយ្យោភាពក្នុងគ្រួសារ និងសម្រេចបានជោគជ័យធំៗថ្មីៗទៀត ក្នុងបេសកកម្មជាតិដ៏ឧត្ដុង្គឧត្ដម ដើម្បីបុព្វហេតុជាតិមាតុភូមិកម្ពុជាដ៏រុងរឿង។

ក្នុង ឱកាស ដ៏ មហាប្រ សើរ ថ្លៃ ថ្លា នេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតន ត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុង លោក និ ង ទេវតាឆ្នាំថ្មី សូម ព្រះអង្គតាមជួយបីបាច់ ថែរក្សា អភិបាល ប្រោះព្រំសព្ទសាធុការពរជ័យជូន សម្ដេចតេជោ នាយករដ្ឋមន្ត្រី និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី និង ចៅៗជាទីស្រឡាញ់ សូមជួប តែនឹងពុទ្ធពរទាំងបួន ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបី ឃ្លៀងឃ្លាត ឡើយ ៕

To Top