ព័ត៌មានជាតិ

សម្ដេចតេជោ ផ្ញើសារជូនពរ បងប្អូនជនរួមជាតិ នៅក្នុងឱកាស ចូលឆ្នាំសកល ២០២១

ភ្នំពេញ៖ នៅក្នុងឱកាស ចូលឆ្នាំសកល ២០២១ នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងភរិយា សូមប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរបងប្អូនជនរួមជាតិ ទាំងក្នុងនិងក្រៅប្រទេស ជួបតែសេចក្តីសុខ សេចក្តីចម្រើន សុភមង្គលជាមួយនឹងពរ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ផ្ទាំងពាណិជ្ជកម្ម

តាមរយៈបណ្ដាញ ទំនាក់ទំនង សង្គមហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន បាន សរសេរយ៉ាងដូច្នេះថា ទន្ទឹមនឹងនេះដែរ សូមបងប្អូនប្រជាពលរដ្ឋ បន្តយកចិត្តទុកដាក់ ការពារកុំអោយឆ្លងកូវីដ-១៩ ដោយ ឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ជឹល ទឹកអាល់កុល ពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាព ជាពិសេសត្រូវអនុវត្តអោយបាន ខ្ជាប់ខ្ជួនត្រឹមត្រូវ តាមការណែនាំ របស់ក្រសួងសុខាភិបាល ។ នៅក្នុងឱកាសចូលឆ្នាំសកលនេះ សូមបងប្អូនមានសុខសុវត្ថិភាព ក្នុងការធ្វើដំណើរទៅកំសាន្តជិតឆ្ងាយ នៅទូទាំងប្រទេស៕

To Top