ព័ត៌មានជាតិ

អភិបាលរាជធានីភ្នំពេញ ផ្ញើសារជូនពរ សម្ដេចក្រឡាហោម ស ខេង ក្នុងឱកាសចូលឆ្នាំសកល២០២១

ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ , ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកជំទាវ សូមបួងសួងដល់វត្ថុស័ក្តសិទ្ធិក្នុងលោក ប្រោសប្រទានពរជ័យជូន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ.ស ២០២១ សូមសម្ដេចនិងលោកជំទាវ ទទួលបាននូវ សុខភាពល្អបរិបូរណ៍កម្លាំងខ្លាំងក្លា ប្រាជ្ញារឈ្លាសវៃ អាយុយឺនយូរ ដើម្បីដឹកនាំកសាង និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា ឲ្យកាន់តែរីកម្រើន ថ្កុំថ្កើនថែមទៀត។

សូមសម្ដេចនិងលោកជំទាវ បុត្រា បុត្រី និងចៅៗ ជាទីស្រលាញ់ ជួបតែសុភមង្គល វិលបុលសុខគ្រប់ប្រការ កុំបីឃ្លៀងឃ្លាតឡើយ។

To Top