ព័ត៌មានជាតិ

ថ្ងៃដំបូង ក្នុងថ្ងៃដ៏គ្រោះថ្នាក់ទាំង៧ថ្ងៃ នៅប្រទេសថៃ បានចាប់ផ្តើមដោយឆក់យកជីវិតមនុស្ស ៤៣នាក់

បរទេស៖ ថ្ងៃអង្គារដែលជាថ្ងៃដំបូង នៃថ្ងៃដ៏មានគ្រោះនៅតាមដងផ្លូវចំនួន “ ៧ ថ្ងៃ” អំឡុងពេលចូលឆ្នាំថ្មី របស់ប្រទេសថៃ បានឆក់យកជីវិតមនុស្សចំនួន ៤៣ នាក់។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា មជ្ឈមណ្ឌលណែនាំ សុវត្ថិភាពចរាចរណ៍និយាយថា មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន ៤១៤ករណី នៅថ្ងៃនោះ (ថ្ងៃអង្គារ) ដោយមានមនុស្សចំនួន ៤៣៨ នាក់បានរងរបួស។

ថ្ងៃអង្គារនេះ គឺជាការចាប់ផ្តើមនៃរយៈពេលចូលឆ្នាំថ្មីដ៏មមាញឹក ដោយមានការចាកចេញ របស់ប្រជាជនជាច្រើនពីទីក្រុងបាងកក ដែលរំពឹងថា នឹងធ្វើឱ្យចរាចរណ៍កកស្ទះ។

អគ្គស្នងការរងនគរបាលជាតិ លោក Damrongsak Kittiprapas បាននិយាយថា ចំនួនអ្នកស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេ គឺនៅខេត្ត Chon Buri, Buri Ram, Phitsanulok, Phetchabun និង ខេត្ត Udon Thai ដែលមានអ្នកស្លាប់ ៣ នាក់ ក្នុងខេត្តនីមួយៗ៕ ប្រែសម្រួលៈ ណៃ តុលា

To Top