Covid-19

អាជ្ញាធរខេត្តកោះកុង ជម្រុញឲ្យកម្លាំងសមត្ថកិច្ច ឈរជើងការពារខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-ថៃ មានវិធានការឲ្យបានតឹងរឹង ចំពោះពលករចំណាកស្រុក

កោះកុង៖ លោក ទូ សាវុធ អភិបាលរងខេត្តកោះកុង នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ បាននាំយកគ្រឿងឧបភោគបរិភោគ រួមទាំងសម្ភារៈដើម្បីការពារ នៃជំងឺកូវិដ១៩ ជូនដល់កងកម្លាំងយោពលខេមរភូមិន្ទ វរៈសេនាតូច៣០៣ និងកម្លាំងនគរបាលជាតិវរៈ២០៧ ដែលឈរជើងការពារខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា.ថៃ ដែលមានព្រំដែនជាប់គ្នា។

លោក ទូ សាវុធ អភិបាលរងខេត្តបានមានប្រសាសន៍ថា លោកមានសេចក្តីសោមនោស្សរីករាយណាស់ ដែលកងកម្លាំងប្រដាប់អាវុធទាំង ២ប្រភេទដែលបានឈរជើង ការពារខ្សែក្រវ៉ាត់ព្រំដែនយ៉ាងរឹងមាំ ដើម្បីបូរណៈភាពទឹកដី តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា.ថៃ មិនតែប៉ុណ្ណោះកម្លាំងប្រដាប់អាវុធទាំង ២ប្រភេទបានការពារនិងឃាត់ខ្លួន ពលករសំណាក់ស្រុកខ្មែរដែលលួចឆ្លងដែន ពីប្រទេសថៃតាមច្រកធម្មជាតិនានា រួចបញ្ជូនមកមន្ត្រីសុខាភិបាល ដើម្បីធ្វើតេស្តចក្តាឡីស័កចំនួន ១៤ថ្ងៃសិនដើម្បីការពារការរីករាលដាល ជំងឺកូវិដ១៩ចូលសហគមន៍ មុននិងឲ្យគាត់វិលទៅស្រុកកំណើត ជួបជុំក្រុមគ្រួសារគាត់វិញ។

លោក អភិបាលរងបានបន្តថា កងកម្លាំងប្រដាប់អាវុធទាំង ២ប្រភេទ ត្រូវធ្វើការត្រួតពិនិត្យឲ្យម៉ឺងម៉ាត់ ក្នុងការត្រួតពិនិត្យចំពោះពលករចំណាកស្រុក ដែលលួចឆ្លងដែនពីប្រទេសថៃ កុំឲ្យមានការធ្វេសប្រហែសឲ្យសោះ ពីព្រោះប្រទេសថៃដែលជាប់ព្រំដែន ជាប្រទេសកម្ពុជាយើង កំពង់មានហានិភ័យខ្ពស់ ហើយខេត្តកោះកុង និងខេត្តត្រាតជាប់ព្រំប្រទល់។ ហើយខេត្តត្រាតប្រជាជនថៃ មន្ត្រីសុខាភិបាលថៃបាន រកឃើញមានការឆ្លងជំងឺកូវិដ១៩ផងដែរ ដើម្បីការពារនៃការរីរាលដាល ចូលសហគមន៍យើងត្រូវធ្វើការត្រួតពិនិត្យ បានល្អិតល្អន់គ្រប់ពេលវេលា មិនត្រូវធ្វេសប្រហែសបានឡើយ។

អ្វីដែលសំខាន់កម្លាំងសមត្ថកិច្ច ជួយផ្សព្វផ្សាយអប់រំបន្ថែមកុំឲ្យពួកគាត់ លួចឆ្លងដែនតាមច្រកធម្មជាតិបន្តទៀត វាគ្រោះថ្នាក់ណាស់ហើយបើសមត្ថកិច្ច ឃាត់ខ្លួនបានក៏តម្រូវឲ្យធ្វើតេស្តចក្តាឡីស័កដដែល ដូច្នេះណែនាំពួកគាត់វិលចូល តាមច្រកទ្វារអន្តរជាតិចាំយាមវិញល្អជាង ទាំងនេះគឺដើម្បីការពារនៃរីករាលដាល នៃជំងឺឆ្លងកូវិដ១៩ ចូលសហគមន៍ពីព្រោះនេះ ជាជំងឺឆ្លងសកលគ្រោះថ្នាក់បំផុត។

លោក អភិបាលរងខេត្ត សូមធ្វើការអំពាវរនាវដល់ប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋានក្នុងក្រៅប្រទេស សូមចូលរួមអនុវត្តន៍តាមការផ្សព្វផ្សាយអប់រំ របស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាល ដែលបានចាក់ផ្សាយរាល់ថ្ងៃ និងចូលរួមថែរក្សាអនាម័យ បរិស្ថានថែរក្សាសុខភាពដោយខ្លួនឯង បើមានបញ្ហាសុខភាពខុសពីប្រក្រតី សូមប្រញាប់ទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដើម្បីពិភាក្សាជាមួយលោកគ្រូពេទ្យ ៕

To Top