ព័ត៌មានជាតិ

អាជ្ញាធរមីន បន្ដអំពាវនាវដល់ពលរដ្ឋ កុំប៉ះពាល់ពេលឃើញគ្រាប់មីន

ភ្នំពេញ៖ អាជ្ញាធរមីន បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ពេលឃើញគ្រាប់មីន កុំប៉ះពាល់ ឫកែច្នៃផ្សេងៗ វាអាចបណ្តាលឲ្យផ្ទុះស្លាប់ របួស ពិការគ្រប់ពេល។

អាជ្ញាធរមីន អំពារនាវបែបនេះ បន្ទាប់ពីមានករណីផ្ទុះគ្រាប់ បានបណ្តាលឲ្យមានរបួសជាទម្ងន់ នៅពេលជនរងគ្រោះ ប្រមូលសំរាមយកមកបង្កាត់អាំងភ្លើង ក្នុងបរិវេណផ្ទះខ្លួនឯង នៅភូមិផ្អាវ ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ជនរងគ្រោះឈ្មោះ ឃុយ ឈឿន ភេទប្រុស បច្ចុប្បន្នកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្តសៀមរាប។

ផ្ទាំងពាណិជ្ជកម្ម

តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ អាជ្ញាធរមីន នាពេលថ្មីៗនេះ បានបញ្ជាក់ថា «សូមអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅពេលឃើញគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ សូមកុំ ប៉ះពាល់ ដំ គប់លេង ឫកែច្នៃផ្សេងៗ វាអាចបណ្តាលឲ្យផ្ទុះស្លាប់ របួស ពិការ គ្រប់ពេល និងសូមរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន និងប្រតិបត្តិករបោសសំអាតមីន ដែលនៅជិតទីនោះ ដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល»៕

To Top