ព័ត៌មានជាតិ

រាជរដ្ឋាភិបាល សម្រេចនិរាករណ៍សជណមួយចំនួន ដើម្បីដកហូតផ្ទៃបឹងតាមោក ត្រឡប់មកវិញ

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចនិរាករណ៍សជណមួយចំនួន ដើម្បីដកហូតផ្ទៃបឹង តាមោកត្រឡប់មកវិញ និងដោះដូរអគារក្រសួង ស្ថាប័នមួយចំនួន ។

យោងតាមលិខិតរបស់ ទីស្ដីការគណៈរដ្ឋមន្ដ្រី ចេញផ្សាយនាពេលថ្មីៗនេះ បានឲ្យដឹងថា «និរាករណ៍លិខិតចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ របស់ទីស្ដីការគណៈរដ្ឋមន្ដ្រី ស្ដីពី សំណើរសុំគោលការណ៍ អនុញ្ញាតកាត់ផ្ទៃបឹងតាមោក (បឹងកប់ស្រូវ) ទំហំ១៥ហិកតា ស្ថិតនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ សម្រាប់សាងសង់ អគារទីស្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងនិរាករណ៍អនុក្រឹត្យ ចុះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ ស្ដីការកែសម្រួលផ្ទៃបឹងតាមោក (បឹងបក់ស្រូវ) ស្ថិតក្នុងរាជធានីភ្នំពេញ»៕

To Top