ភ្នំពេញ៖ វគ្គបណ្ដុះបណ្ដាល ស្តីពី “ការប្រើប្រាស់កម្មវិធីភ្នាក់ងារ ប.ស.ស. តាមរយៈទូរស័ព្ទស្មាតហ្វូន (NSSF Agent App) ” ជូនដល់ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិក សាខា ប.ស.ស. ខេត្ត ក្រុង ស្រុក ខណ្ឌទាំងអស់ ដែលអញ្ជើញប្រកាសបើកវគ្គបណ្តុះបណ្តាលក្រោមអធិបតីភាព លោក ហេង សុផាន់ណារិទ្ធ ប្រធានការិយាល័យ គោលនយោបាយ និងជាប្រ ធានក្រុមការងារ បច្ចេកទេសផ្នែកកម្មវិធី ប.ស.ស. លើទូរស័ព្ទស្មាតហ្វូន តំណាង លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម នារសៀលថ្ងៃពុធ ទី០៦ ខែមករា ឆ្នាំ២០២១។
វគ្គបណ្ដុះបណ្ដាលនេះ មានគោលបំណង ផ្តោតទៅលើចំណុចសំខាន់ៗ ចំនួន ៣ គឺ ៖
១. ផ្តល់លទ្ធភាព ដល់ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិក សាខា ប.ស.ស. ខេត្ត ក្រុង ស្រុក ខណ្ឌ សិក្សាស្វែងយល់បន្ថែមអំពីការប្រើប្រាស់ កម្មវិធីភ្នាក់ងារ ប.ស.ស. តាមរយៈទូរស័ព្ទស្មាតហ្វូន (NSSF Agent App) ដែលប្រើសម្រាប់ត្រួតពិនិត្យ សុពលភាពសមាជិក ប.ស.ស. នៅពេលពួកគាត់ចូលប្រើប្រាស់ សេវានៅតាមមូលដ្ឋានសុខាភិបាល
និងផ្តល់លទ្ធភាពដល់ មន្ត្រី និងបុគ្គលិកសុខាភិបាល ដែលបម្រើការងារ នៅតាមមូលដ្ឋានសុខាភិបាល ក្នុងការត្រួតពិនិត្យសុពលភាពសមាជិក ប.ស.ស. ព្រមទាំងការធ្វើបច្ចុប្បន្នភាព ព័ត៌មានមូលដ្ឋាន សុខាភិបាល ដូចជា អាសយដ្ឋាន ទីតាំង និងជំនាញវេជ្ជសាស្រ្តជាដើម។
២. ផ្តល់លទ្ធភាពដល់ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិក សាខា ប.ស.ស. ខេត្ត ក្រុង ស្រុក ខណ្ឌ អាចធ្វើបច្ចុបប្បន្នភាព ព័ត៌មានអំពី សាខាខេត្ត/ខណ្ឌរបស់ខ្លួន ដែលមានដូចជា៖ អាសយដ្ឋាន ទីតាំងនៅលើផែនទី Google Map ដែលទីតាំងនេះ មានសារៈសំខាន់ ក្នុងការបង្ហាញ ដល់សមាជិក ប.ស.ស. នៅលើកម្មវិធី ប.ស.ស. សម្រាប់សមាជិកតាមរយៈទូរស័ព្ទស្មាតហ្វូន (NSSF Member App) ដើម្បីផ្តល់ភាពងាយស្រួល ក្នុងការស្វែងរកស្នាក់ការ ឬការិយាល័យ ប.ស.ស. និងការធ្វើបច្ចុប្បន្នភាព ចំនួនអ្នករងចាំ (ការចុះបញ្ជិកាសមាជិក ការបង់ភាគទាន និងការទាមទារតាវកាលិក)។
៣. ផ្តល់លទ្ធភាពដល់ ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិក សាខា ប.ស.ស. ខេត្ត ក្រុង ស្រុក ខណ្ឌ អាចផ្សព្វផ្សាយបន្តទៅដល់មូលដ្ឋានសុខាភិបាល និងសមាជិក ប.ស.ស. នៅពេលកម្មវិធីនេះ ដាក់ឲ្យដំណើរការជាផ្លូវការ។
សូមបញ្ជាក់ថាៈ កម្មវិធី ប.ស.ស. សម្រាប់សមាជិក តាមរយៈ ទូរស័ព្ទស្មាតហ្វូន (NSSF Member App) ត្រូវបានទទួលការឧបត្ថម្ភគាំទ្រ ពីកិច្ចសហប្រតិបត្តិការ អាល្លឺម៉ង់ (GIZ) ក្រោមកិច្ចសហប្រតិបត្តិការ រវាង ប.ស.ស. និង GIZ៕
![](https://dap-news.com/wp-content/uploads/2021/01/CC371E1B-916D-4413-A8A4-5D19E1E6795E-1-1024x682.jpeg)
![](https://dap-news.com/wp-content/uploads/2021/01/36C94363-FE54-4C9D-90A0-1592565C3566-1-1024x682.jpeg)
![](https://dap-news.com/wp-content/uploads/2021/01/343C39E3-1F52-44B7-A85A-582255771C86-1-1024x682.jpeg)
![](https://dap-news.com/wp-content/uploads/2021/01/C39FBC3A-C352-47B6-ADE7-04585C21D035-1-1024x682.jpeg)
![](https://dap-news.com/wp-content/uploads/2021/01/183FD674-CA70-4F1E-ABF4-F9A5BB758E71-1-1024x682.jpeg)
![](https://dap-news.com/wp-content/uploads/2021/01/02BE58DE-E061-4649-9BD9-65811F167A45-2-1024x682.jpeg)
![](https://dap-news.com/wp-content/uploads/2021/01/29D73C6F-7FCF-4FE0-95D3-5D5F5222F333-1-1024x682.jpeg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)