ព័ត៌មានជាតិ

សម្ដេច ស ខេង អញ្ជើញ បើកកិច្ចប្រជុំអន្តរក្រសួង ពិភាក្សាពី ការកែសម្រួលលើលក្ខណៈសម្បត្តិ នៃភូមិ ឃុំ មានសុវត្ថិភាព

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២១នេះ នៅទីស្ដីការក្រសួង បានអញ្ជើញបើកកិច្ចរៀបចំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាលើការកែ សម្រួលលក្ខណៈសម្បត្តិនៃភូមិ ឃុំ មានសុវត្ថិភាព។

សូមជម្រាបថា កិច្ចពិភាក្សា នាពេលព្រឹកនេះ មានការចូលរួម លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ,លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គស្នងការ អគ្គស្នងការរងនគរបាលជាតិ និងអគ្គនាយក នៃអគ្គនាយកដ្ឋានពាក់ព័ន្ធ ចំណុះក្រសួងមហាផ្ទៃ ព្រមទាំងតំណាងពីក្រសួង ស្ថាប័ន ជាច្រើនរូបផងដែរ៕

To Top