ព័ត៌មានជាតិ

ក្រសួងអប់រំឲ្យគ្រឹះស្ថានសិក្សា យកចិត្តទុកដាក់លើសុវត្ថិភាព សុខភាពអំឡុងពេលសិក្សា

ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡាបានឲ្យគ្រឹះស្ថានសិក្សាទាំងអស់ត្រូវយកចិត្តទុកដាក់ចំពោះសុវត្ថិភាពសុខភាពសិក្សា សម្រាប់ឆ្នាំសិក្សាឆ្នាំ២០២០-២០២១។

យោងតាមសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃ៨ មករាបានឲ្យដឹងថា គ្រឹះស្ថានសិក្សាសាធារណៈនឹងចាប់ផ្តើមអនុវត្ត បវេសនកាលឆ្នាំសិក្សាថ្មីនៅថ្ងៃ១១ មករា ដូច្នេះត្រូវបន្តយកចិត្តទុកដាក់លើការអនុវត្តវិធានការសុវត្ថិ ភាពសុខភាពសិក្សា តាមរយៈការអនុវត្តគោលការណ៍ ប្រតិបត្តិស្តង់ដា (SOI) សម្រាប់ដំណើរការសិក្សាឡើងវិញក្នុងបរិបទកូវីដ-១៩ និងគោលការណ៍ប្រតិបត្តិស្តង់ដា (SO) ស្តីពីសេវារថយន្តដឹកសិស្ស សេវា បណ្ណាល័យ សកម្មភាពអប់រំកាយនិងកីឡា សកម្មភាព សិល្បៈ និងសេវាអាហារដ្ឋាននៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងបរិបទជំងឺកូវីដ-១៩។

ជាមួយគ្នានេះ ក្រសួងបានចេញសេចក្តីណែនាំស្តីពី ការអនុវត្តកម្មវិធីសិក្សាបង្រួញ និងកាលវិភាគសិក្សាសម្រាប់គ្រឹះស្ថានមត្តេយ្យសិក្សាមត្តេយ្យសិក្សាសហគមន៍ គ្រឹះស្ថានបឋមសិក្សា និងគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ សម្រាប់ឆ្នាំសិក្សា ២០២០-២០២១ ដោយផ្តោតលើការរៀបចំសិស្សក្នុងថ្នាក់ ការបែងចែកកម្មវិធីសិក្សានិងមេរៀនសិក្សា និងការអនុវត្តកម្មវិធីសិក្សាបង្រួញ ៕

To Top