ភ្នំពេញ៖ តំណាងអាជីករនាំចេញ នាំចូលផល ផលិតផលជលផល បានយល់ព្រមផ្អាកនូវការស្នើសុំនាំចូល ប្រភេទត្រី ដែលវារីវប្បករផលិតបានច្រើនដូចជា ត្រីប្រា ត្រីពោ ត្រីអណ្តែង និង ត្រីឆ្តោ ព្រមទាំង ប្រភេទត្រីមួយចំនួនទៀត ដែលអាចចិញ្ចឹមបានក្នុងស្រុក តាមការជូនដំណឹងរបស់សមាគមវារីវប្បករនៅកម្ពុជា ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានក្រសួងកសិកម្ម ។
ក្រសួងកសិកម្មលើកឡើងថា ការផ្អាកជាបណ្ដោះអាសន្ននេះ ដើម្បីជួយដោះស្រាយបញ្ហាប្រឈម ទីផ្សារផលិតផល វារីវប្បកម្មនាពេលបច្ចុប្បន្ន រួមចំណែកជំរុញការ ផលិតក្នុងស្រុកឲ្យបានខ្លាំងក្លា និងឈានទៅរក ការនាំចេញនាពេលខាងមុខ ។
កាលពីពេលកន្លងមក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំឲ្យប្រើប្រាស់ ឱកាសមាសក្នុងការដាំដុះ ចិញ្ចឹម ត្រី និងសត្វ ដើម្បីឈានទៅដល់ការកាត់បន្ថយ ការនាំចូល និងផ្អែកតាមសំណូមពរ របស់សមាគមវារីវប្បករនៅកម្ពុជា៕