ព័ត៌មានជាតិ

ប្រធានាធិបតីកូរ៉េខាងត្បូង និយាយថានឹង ព្យាយាម ពិភាក្សាជាមួយនឹងកូរ៉េខាងជើងដើម្បីអាចផ្តល់វ៉ាក់សាំងជូន ពលរដ្ឋ

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទនេះបានឲ្យដឹងថាប្រធានាធបតីនៃប្រទេសកូរ៉េខាងត្បូងលោក Moon Jae-in បានធ្វើការ
លើកឡើងថាលោកកំពុង តែព្យាយាមក្នុងការបើកកិច្ចពិភាក្សាគ្នាមួយជាមួយនឹងកូរ៉េខាងជើងដើម្បីអាចផ្តល់វ៉ាក់សាំង ជូនពលរដ្ឋកូរ៉េខាងជើងដោយ សេរីនិងមិនមានចំណាយប្រាក់ឡើយ។

ថ្លែងទៅកាន់កម្មវិធីទូរទស្សន៍មួយនៅថ្ងៃចន្ទនេះលោក Moon បានបញ្ជាក់ទៀតថា៖បំណងរបស់យើងគឺដើម្បីជួបជាមួយ នឹងកូរ៉េខាងជើងឲ្យបានទោះបីជាក្នុង
វិធីដែលធ្លាប់ធ្វើកន្លងមកមិនចាំបាច់ ជួបគ្នាដោយផ្ទាល់ក្តី។

លោកបន្តថាកម្លាំងដ៏ខ្លាំងក្លានៃ ឧបទ្វីបកូរ៉េទាំងពីរគឺជាដំណើរការកិច្ចពិភាក្សាដើម្បីសន្តិភាពហើយមកដល់ពេលនេះ ដើម្បីអាចបើកទ្វាឡើងវិញដាក់គ្នានោះកូរ៉េខាង
ត្បូងសង្ឃឹមថានឹងអាចដំណើរការផ្តល់ ជំនួយជាវ៉ាក់សាំងការពារកូវីដ១៩ជូនកូរ៉េខាងជើងបាន៕ ប្រែសម្រួល៖ស៊ុនលី

To Top