Covid-19

ប្រមុខការពារជាតិ៖ ក្នុងពេលលំបាកនេះ កម្ពុជា ព្យាយាមចែករំលែកធនធានដែលមាន ជូនប្រទេសជាមិត្តទប់ស្កាត់កូវីដ១៩

ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងថា ក្នុងពេលកំពុងប្រយុទ្ធប្រឆាំង នឹងមេរោគកូវីដ-១៩ កម្ពុជា បានព្យាយាមចែករំលែក ធនធានដែលមានជូនប្រជាជន និងប្រទេសជាមិត្ត ក្នុងការទប់ទល់ការរីក រាលដាលនៃមេរោគដ៏កាចសាហាវនេះ ។

សម្ដេច ទៀ បាញ់ បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១២ មករានេះថា «កម្ពុជាគឺជាប្រទេសតូច តែមានទឹកចិត្តទូលាយ។ ក្នុងពេលកំពុងប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-១៩ ក៏កម្ពុជាព្យាយាមចែករំលែកធនធាន ដែលមានជូនប្រជាជន និងប្រទេសជាមិត្ត ក្នុងការទប់ទល់នឹងការរីករាលដាល នៃមេរោគដ៏កាចសាហាវនេះ ដូចពាក្យចាស់ពោលថា “ជួយគ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក”» ។

សូមរំលឹកថា គិតត្រឹមព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣៩២នាក់ ក្នុងនោះព្យាបាលជាសះស្បើយសរុបចំនួន ៣៧៦នាក់ និងកំពុងសំរាកព្យាបាលចំនួន ១៦នាក់ ៕

To Top