ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យមន្ទីរពាក់ព័ន្ធថែទាំនិងរក្សាទុកដើមឈើ ចំនួន៣ដើមចាស់ទ្រុឌទ្រោម ដោយលះមែកចេញមួយចំនួន និងធ្វើជើងទម្រទប់ ដើមដើម្បីការពារគ្រោះថ្នាក់ កើតឡើងជាយថាហេតុ ខណៈដើមឈើទាំង៣ដើមនោះគ្រោងកាប់ចេញ ក្រោយប្រទះឃើញពុកគល់ប្រហោងក្នុង ។
ក្រោយដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ និងមន្រ្ដីរដ្ឋបាលរាជធានីភំ្នពេញ ចុះពិនិត្យដើមឈើតាមបណ្ដោយវិថី ព្រះអង្គឌួង និងវិថីក្រមួនស ដោយផ្ទាល់ និងមើលឃើញថា ដើមឈើទាំងនោះ មានអាយុកាលច្រើនឆ្នាំ និងបានផ្ដល់ជាម្លប់សម្រាប់ប្រជាពលរដ្ឋ ធ្វើដំណើរតាមវិថីនេះ នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២១លោក ឃួង ស្រេង បានឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូន មន្ទីរកសិកម្ម និងមន្ទីរបរិស្ថាន ថែទាំ និងរក្សាទុក ដើមឈើចំនួន៣ដើម ដែលចាស់ទ្រុឌទ្រោម ដោយលះមែកចេញមួយចំនួន និងធ្វើជើងទម្រទប់ដើម ដើម្បីការពារគ្រោះថ្នាក់ កើតឡើងជាយថាហេតុ ។
កាលពីពេលកន្លងទៅថ្មីៗនេះ លោក សំ សាមុត ប្រធានអង្គភាពសួនច្បារ និងរុក្ខជាតិ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្លាប់ឲ្យដឹងថា ដើមឈឺធំៗ នៅសួនកាណាឌីយ៉ា មុខពេទ្យព្រះអង្គឌួង មានចំនួនប្រមាណ៥០ដើម និងមានអាយុកាល ប្រមាណជាជាង៣០០ឆ្នាំមកហើយ ។ ដើមឈើធំៗទាំងនេះ អាជ្ញាធររាជធានីភ្នំពេញ ដោយមានការឯកភាព ពីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ គ្រោងនឹងកាប់យកចេញ នៅសប្តាហ៍នេះ ដោយសារតែដើមឈើ ទាំង៣ដើមនោះ ពុកគល់ ប្រហោងក្នុង ដើម្បីកុំឲ្យគ្រោះថ្នាក់ ដល់ប្រជាពលរដ្ឋ ជាអ្នកដំណើរជាយថាហេតុ”។
លោកបន្តឲ្យដឹងថា ក្រោយពីកាប់យកចេញហើយ អាជ្ញាធររាជធានីភ្នំពេញ និងដាំដើមឈើថ្មីជំនួសវិញ។ ចំណែកដើមឈើ ដែលនៅសល់ក្រៅពី៣ដើមនោះ អង្គភាពនឹងកាត់គ្រី (លះមែកចេញ) ផងដែរ ដើម្បីកាត់ បន្ថយទម្ងន់ដើមឈើ ហើយក៏ជាការ លើក សោភ័ណភាពរាជធានីភ្នំពេញឲ្យកាន់តែស្រស់បំព្រង៕
![](https://dap-news.com/wp-content/uploads/2021/01/2867-682x1024.jpg)
![](https://dap-news.com/wp-content/uploads/2021/01/2868-1-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2021/01/2869-682x1024.jpg)
![](https://dap-news.com/wp-content/uploads/2021/01/2870-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2021/01/2871-682x1024.jpg)
![](https://dap-news.com/wp-content/uploads/2021/01/2872-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2021/01/2873-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2021/01/2874-682x1024.jpg)
![](https://dap-news.com/wp-content/uploads/2021/01/2875-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2021/01/2876-682x1024.jpg)
![](https://dap-news.com/wp-content/uploads/2021/01/2877-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2021/01/2878-682x1024.jpg)
![](https://dap-news.com/wp-content/uploads/2021/01/2879-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2021/01/2880-682x1024.jpg)
![](https://dap-news.com/wp-content/uploads/2021/01/2881-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2021/01/2882-682x1024.jpg)
![](https://dap-news.com/wp-content/uploads/2021/01/2883-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2021/01/2884-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2021/01/2885-682x1024.jpg)
![](https://dap-news.com/wp-content/uploads/2021/01/2886-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2021/01/2887-682x1024.jpg)
![](https://dap-news.com/wp-content/uploads/2021/01/2888-682x1024.jpg)
![](https://dap-news.com/wp-content/uploads/2021/01/2889-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2021/01/2890-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2021/01/2891-682x1024.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)