កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២១នេះ បានដឹកនាំក្រុមការងារ មន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យការស្ថាបនាផ្លូវ ក្នុងស្រុកព្រៃឈរ និងស្រុកស្ទឹងត្រង់ ។
តាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា វឌ្ឍនៈភាពការងារ ដែលបានអនុវត្តន៍ របស់គម្រោង ADB (RRIP-III) នៅស្រុកព្រៃឈរ មានប្រវែង ១៣.៦២៦ គ.ម និងស្រុកស្ទឹងត្រង់មានប្រវែង២០.២០៥ គ.ម ។
មន្ត្រីដដែលបានបន្តថា ផ្លូវខ្សែទី ០១ ផ្លូវឃុំគរ-ទឹកឆា(KC1) ឆ្លងកាត់ឃុំចំនួន ៣ មានឃុំគរ ឃុំថ្មពូន និងឃុំក្រូច ស្ថិតនៅក្នុងស្រុកព្រៃឈរ មានប្រវែង ១៣.៦២៦ គ.ម ទទឹងខ្នងលើ ៦ ម ការងារសម្រេចបាន ចាក់បំពេញដីសសម្រេចបាន១០០% ការងារចាក់បំពេញដីក្រួសក្រហម ស្រទាប់គ្រឹះក្រោមសម្រេចបាន ៩០% សាងសង់លូមូលចំនួន ២៣ កន្លែង សម្រេចបាន ១០០% បានសាងសង់លូជ្រុងចំនួន ០១ កន្លែង សម្រេចបាន ១០% បានចាក់បំពេញថ្មមិចគ្រឹះផ្លូវ និងចាប់ផ្ដើមពីថ្ងៃទី ២០ ខែ មករា ឆ្នាំ២០២១ ការងារស្រោចកៅស៊ូ និងចាប់ផ្ដើមពីខែ មិនា ឆ្នាំ២០២១ និងស្ថាបនាបន្ថែម ១១គ.ម ទៀត សរុប ២៥ គ.ម បន្តដល់ឃុំតាអុង ស្រុកចំកាលើ។
ដោយឡែក ខ្សែទី ២ ផ្លូវដីក្រហម-អារក្សត្នោត (KC5) ឆ្លងកាត់ឃុំចំនួន ៣ មានឃុំសូភាស ឃុំដងក្ដារ និងឃុំព្រែកកក់ ស្ថិតនៅក្នុងស្រុកស្ទឹងត្រង់មានប្រវែង ២០.២០៥ គ.ម ទទឹងខ្នងលើ ៦ ម ការងារសម្រេច បានចាក់បំពេញដីសសម្រេចបាន ១០០% បានចាក់បំពេញដីក្រួសក្រហម ស្រទាប់គ្រឹះក្រោមសម្រេចបាន ៧០% និងសាងសង់លូមូលចំនួន ៥ កន្លែង សម្រេចបាន ១០០% ចាក់បំពេញថ្មមិចគ្រឹះផ្លូវ និងចាប់ផ្ដើមពីខែ កុម្ភៈ ឆ្នាំ២០២១ ការងារស្រោចកៅស៊ូ និងចាប់ផ្ដើមពីខែ មីនា ឆ្នាំ២០២១ ៕