ព័ត៌មានជាតិ

អភិបាលស្រុកខ្សាច់កណ្ដាល ចុះពិនិត្យទីតាំង ដើម្បីបំពាក់អំពូលសូឡា នៅមន្ទីរពេទ្យបង្អែកខ្សាច់កណ្ដាល

ភ្នំពេញ ៖ ដើម្បីបង្កើនសោភ័ណ្ឌ និងបរិស្ថាន អនាម័យ នៅមន្ទីរពេទ្យបង្អែកខ្សាច់កណ្ដាល លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្ដាល និងសហការី ព្រមទាំង ក្រុមប្រឹក្សាឃុំព្រែកតាមាក់ បានចុះពិនិត្យប្លង់ទីតាំង ដែលត្រូវបំពាក់អំពូលសូឡា ចំនួន៦០គ្រឿង និងឲ្យជាងសិក្សាទីតាំងជីកស្រះ ដើម្បីរំដោះទឹកភ្លៀង ក្នុងមន្ទីរពេទ្យ ផងដែរ។

នាឱកាសនោះ លោកអភិបាលស្រុក ក៏បានលើកឡើងថា ក្រោយពីរៀបចំបំពាក់អំពូលសូឡា និងរៀបចំប្រព័ន្ធប្រឡាយ រំដោះទឹកភ្លៀងនេះ លោកប្រធានការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិ និងលោកប្រធានមន្ទីរពេទ្យបង្អែកស្រុក ត្រូវបន្តខិតខំយកចិត្តទុកដាក់ពង្រឹងបុគ្គលិក លើការងារបម្រើសេវា ជូនប្រជាពលរដ្ឋ តាមការណែនាំរបស់ថ្នាក់លើ ត្រូវមាន បុគ្គលិកជំនាញ ប្រចាំការ ពិសេស រថយន្តសង្គ្រោះបន្ទាន់ នៅពេលមានតម្រូវការបន្ទាន់ ពីប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ៕

To Top