ព័ត៌មានជាតិ

ចាប់ពីថ្ងៃទី១ កុម្ភៈ សមត្ថកិច្ចនឹងចុះត្រួតពិនិត្យ យានជំនិះគ្រប់ប្រភេទ ដែលមិនបង់ពន្ធ ប្រចាំឆាំ២០២០

ភ្នំពេញ ៖ ក្រុមការងារចម្រុះ រាជធានី -ខេត្ត ដឹកនាំដោយមន្ត្រីពន្ធដារ រួមសហការជាមួយ អាជ្ញាធរមានសមត្ថកិច្ចថ្នាក់ ក្រោមជាតិ នឹងចុះត្រួតពិនិត្យ ការប្រកាសបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំ ឆ្នាំ២០២០ នៅតាមគោលដៅមួយចំនួន លើកំណាត់ផ្លូវសំខាន់ៗ នៃរាជធានី-ខេត្ត ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះតទៅ។

តាមសេចក្ដីជូនដំណឹងរបស់ខ្លួន នាពេលថ្មីៗនេះ អគ្គនាយកដ្ឋានពន្ធដារ បានណែនាំថា ក្នុងករណីម្ចាស់យានយន្តខកខាន មិនបានប្រកាសបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ប្រចាំឆ្នាំ២០២០កន្លងទៅ សូមមេត្តារួសរាន់អញ្ជើញ ទៅប្រកាសបង់ពន្ធ និងបង់ប្រាក់ពិន័យតាមច្បាប់ជាធរមាន នៅអគ្គនាយកដ្ឋានពន្ធដារ ឬទៅតាមសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅសាខាធនាគារកាណាឌីយ៉ា ក.អ ឬនៅសាខាធនាគារអេស៊ីលីដា ភីអិលស៊ី ឬធគារវឌ្ឍនៈ ឬនៅសាខាធនាគារកម្ពុជាសាធារណៈ ឬនៅសាខាធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ឬទៅសាខាធនាគារ ស្ថាបនា ភីអិលស៊ី។

អគ្គនាយកដ្ឋានពន្ធដារ មានក្តីសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា ម្ចាស់យានយន្តទាំងអស់ នឹងយកចិត្តទុក ដាក់គោរព កាតព្វកិច្ចសារពើពន្ធ និងរួសរាន់អញ្ជើញ ទៅប្រកាសបង់ពន្ធបានគ្រប់ៗគ្នា និងបានទាន់ពេលវេលា ស្របតាមបទប្បញ្ញ ត្តិនៃច្បាប់ ដើម្បីចៀសវាង នូវក្រុមការងារចម្រុះ រួមសហការជាមួយ អាជ្ញាធរមានសមត្ថកិច្ចថ្នាក់ក្រោមជាតិ ធ្វើការឃាត់ យានយន្តតាមដងផ្លូវ តម្រូវឲ្យបង់ប្រាក់ពន្ធ ដែលនាំឱ្យខកខានពេលវេលា និងកកស្ទះចរាចរណ៍ធ្វើដំណើរដែលអាច ដែលនាំឲ្យខកខានពេល និងកកស្ទះចរាចរណ៍ធ្វើដំណើរ ដែលអាចកើតមាននូវបាតុភាពអសកម្ម ដោយប្រការណាមួយ ជាយថាហេតុ៕

To Top