ព័ត៌មានជាតិ

ជប៉ុនផ្តល់ថវិកា ជាង១៨ម៉ឺនដុល្លារ សម្រាប់ពង្រឹងការថែទាំសុខភាពសហគមន៍ ក្នុងខេត្តកំពង់ចាម

ភ្នំពេញ ៖ រាជរដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកា ចំនួន១៨២,០៣៥ដុល្លារអាមេរិក ដល់អង្គការមូលនិធិជប៉ុន (PHJ) ក្រោមគ្រោងការណ៍ ជំនួយហិរញ្ញប្បទានឥតសំណង សម្រាប់គម្រោង របស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ដើម្បីអនុវត្ត «គម្រោងពង្រឹងការថែទាំសុខភាពសហគមន៍ និងបណ្តាញគាំទ្រសម្រាប់កុមារ ក្នុងខេត្តកំពង់ចាម ឆ្នាំទី២»។

សូមជម្រាបថា គម្រោងអង្គការ PHJ មានគោលបំណង កាត់បន្ថយអត្រាមរណភាព នៃកុមារអាយុក្រោម ៥ឆ្នាំ និងលើក កម្ពស់សុខភាពកុមារ តាមរយៈការភ្ជាប់បណ្ដាញ រវាងបុគ្គលិកសុខាភិបាល និងអ្នកស្ម័គ្រចិត្តសុខភាព នៅក្នុងសហគមន៍ ។

គម្រោងនេះ ក៏រួមបញ្ជូលទាំងការរៀបចំ វគ្គបណ្ដុះបណ្ដាល ស្ដីពី ការលើកកម្ពស់អាហារូបត្ថម្ភ ទៅដល់ក្រុមទ្រទ្រង់សុ ខភាពភូមិ (VHSG) ដោយពួកគេ នឹងអាចបង្ហាញពីរបៀបរៀបចំអាហារ ដែលមានជីវជាតិ ជាមួយនឹងគ្រឿងផ្សំក្នុងស្រុកនៅ ក្នុងសហគមន៍របស់ពួកគេ។

ក្នុងពិធីចុះហត្ថលេខា លើកិច្ចសន្យាផ្ដល់ជំនួយ ក្នុងគម្រោងហិរញ្ញប្បទានឥតសំណង សម្រាប់អង្គការក្រៅរដ្ឋាភិបាលជប៉ុ ន នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា និងលោកស្រី កាណាកុ អ៊ីហ្ស៊ីយ៉ាម៉ា នាយិកាប្រចាំប្រទេស នៃអង្គការ PHJ បានបញ្ជាក់ថា «យើងជឿជាក់ថា ជំនួយឥតសំណងនេះ នឹងជួយ ក្នុងការកែលម្អគុណភាពជីវិតរបស់ប្រជាជន ដែលរស់នៅក្នុងទីតាំងនៃគម្រោង»៕

To Top