ព័ត៌មានជាតិ

រដ្ឋបាលក្រុងស្វាយរៀង ចុះអនុវត្តវិធានការក្ដៅ ទៅលើក្រុមអាជីវករ លក់ដូររំលោភយកចំណីផ្លូវ

ស្វាយរៀង ៖ ណែនំាជាច្រើនលើកច្រើនសា អាជីវករនៅផ្សារវាលយន្តក្រុងស្វាយរៀង នៅតែបន្តលក់ដូរលើចញ្ចើមផ្លូវ បង្កប៉ះពាល់សណ្តាប់ធ្នប់ និងចរាចរណ៍សារធារណៈ ពេលនេះ អភិបាលរងក្រុងបាន ប្រើវិធានការក្ដៅ ឲ្យរុសរើចេញពីផ្លូវជាបន្ទាន់ ។

លោក សរ សុដានីអភិបាលរងក្រុង បានអោយដឹង នៅព្រឹកថ្ងៃទី១៤ខែមករាឆ្នាំ២០២១ ថា រដ្ឋបាលក្រុងស្វាយរៀង បានចេញសេចក្ដីជូនដំណឹងជាច្រើនលើក ច្រើនសា តាមរយៈមេក្រូ លាយលក្ខ័អក្សរ និងគ្រប់មធ្យោបាយផ្សេងៗ ដោយបញ្ជ្រាបការយល់ដឹង ដល់បងប្អូនអាជីវករ អោយមានចូលរួមសហការ ជាមួយរដ្ឋបាលក្រុង តែអាជីវករមួយចំនួន នៅតែមិនព្រមស្ដាប់ការណែនាំ និងរឹងទទឹងលក់ដូរ លើចិញ្ចើមផ្លូវសាធារណៈ ធ្វើឱ្យបាត់បង់សោភ័ណភាពទីក្រុង ដោយបញ្ជាឲ្យរុសរើសចេញជាបន្ទាន់ ។

លោកបានបន្តទៀតថា បើកាលណាបងប្អូនក្រុមអាជីវកររៀបចំ លក់ដូរមានសណ្ដាប់ធ្នាប់ល្អ មានលំហូរចរាចរណ៍ធំនោះ គឺងាយស្រួលដល់ការធ្វើដំណើរ របស់អតិថិជនទិញមុខទិញទំនិញបន្លែ និងរបស់របរផ្សេងៗ មានចិត្តសប្បាយរីករាយ ចំណែកបងប្អូនលក់ដូរវិញ ក៏មានចិត្តសប្បាយ ក្នុងការលក់ដូរ និងធ្វើឲ្យមានជីវភាព កាន់តែល្អប្រសើរបន្ថែមទៀតផងដែរ។ ប៉ុន្តែមានបងប្អូនលក់ដូរមួយចំនួន ធ្វើតម្រាប់តាមគ្នា ដោយមិនគិតពីផលប្រយោជន៍រួម ដោយគិតយកតែឈ្នះចាញ់រៀងៗខ្លួន ដើម្បីតែបានលក់ដូរបំពាន លើចំណីផ្លូវនោះ ហើយលោកក្នុងនាមអាជ្ញាធរក្រុង ក៏មិនសប្បាយចិត្តដែរ។

លោកក៏បានសំណូមពរ ដល់បងប្អូនក្រុមអាជីវករ ដែលតាំងលក់ដូរទំនិញគ្រប់ប្រភេទ នៅជុំវិញផ្សាវាលយន្ត ក៏ដូចជាទូទាំងក្នុងក្រុងស្វាយរៀង និងតាំងលយសំយាបមុខផ្ទះលើចំណីផ្លូវ និងសាងសង់សំណង់ផ្សេងៗ ត្រូវអនុវត្តតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលក្រុងស្វាយរៀង ត្រូវកាត់ចេញដោយខ្លួនឯង សូមកុំរង់ចាំដល់តែអាជ្ញាធរ ចុះអនុវត្តដោយប្រើធម៌ក្ដៅ ហើយធ្វើអោយមានផលប៉ះពាល់ដល់សម្ភារៈ និងខាតពេលវេលាផលប្រយោជន៍របស់បងប្អូន ហើយបានស្រែកថា អយុត្តិធម៌ អាជ្ញាធរប្រើធម៌ក្ដៅនោះ គឺដើម្បីចង់អោយបងប្អូន មានការប្រែក្លាយ ជាអាជីវករលក់ដូរគំរូ សម្រាប់ខេត្តស្វាយរៀង ហើយសង្ឃឹមជឿជាក់ថា បងប្អូនអាជីវករ គឺអាចធ្វើទៅបានផងដែរ៕

To Top