ព័ត៌មានជាតិ

ក្មេងស្រីម្នាក់ ញៀនស្រា តាំងពីអាយុ១ខួប

ភ្នំពេញ ៖ ក្មេងស្រីម្នាក់ ដែលរស់នៅជាមួយម្តាយ ជាអ្នកប្រមឹក បានធ្វើឲ្យនាងត្រូវធ្លាក់ ក្នុងស្ថានភាពស្រវឹង ជារៀងរាល់ថ្ងៃ ដោយសារតែការញៀនស្រា តាំងពីអាយុ១ខួប។

បើតាមហ្វេសប៊ុកលោកស្រី ម៉ម សុម៉ាលី ដែលជាអ្នកជំនាញ ខាងជួយក្មេងស្រីរងគ្រោះ ពីការរំលោភសេពសន្ថវៈ បានរៀបរាប់នៅថ្ងៃ១៥ មករាថា ម្តាយនាងមិនចង់ឲ្យរស់ទេ ដោយតែងតែទុកចោលនៅផ្ទះ តាមវាលស្រែ ទុកឲ្យស្រមោចក្រហម រោមដំបៅពេញខ្លួន បំណងមិនចង់ឲ្យរស់ តែនាងនៅតែរស់បាន។

លោកស្រីបន្តថា អាយុជិត១ខួប ម្តាយឲ្យញាំស្រាស រហូតញៀន ដល់សព្វថ្ងៃ ។ រៀងរាល់ព្រឹកម៉ោង ៤ទៀបភ្លឺម្តាយ និង កូនតែងតែងើបដឹកដៃគ្នា ទៅផឹកស្រា នាងតូចស្រវឹងស្រារៀងរាល់ថ្ងៃ ពេលខ្លះផឹករហូតសន្លប់ ត្រូវអ្នកជិតខាងយកទៅពេទ្យសង្គ្រោះបន្ទាន់។

លោកស្រី សុម៉ាលីរៀបរាប់បន្ថែមថា “ពេលនេះនាងញៀនស្រា អត់ស្រាមិនបាន នាងប្រាប់ខ្ញុំថា អត់បាយបានតែ មិនអាចអត់ស្រាទេ ។ ហ៊ឹមពិតជាសង្វេកពេកហើយ តើមានម៉ែពុក ប៉ុន្មានអ្នកទៀត ដូចពួកគាត់ កូនៗគ្មានភាពកក់ក្តៅ កូនបងបន្ទាប់អាយុ១៣ឆ្នាំ ដោយសារការផឹកស៊ីរបស់គាត់ ធ្វើឲ្យកូនស្រីគាត់ ត្រូវមិត្តគាត់រំលោភខូចអនាគត”៕

To Top