ព័ត៌មានជាតិ

១៥ថ្ងៃ រកឃើញមធ្យោបាយ ល្មើសច្បាប់ ជាង១សែនគ្រឿង

ភ្នំពេញ ៖ ក្នុងរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃ១ ដល់ថ្ងទី១៥ ខែមករាការរឹតបន្ដឹង ការអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក រកឃើញមធ្យោបាយ ល្មើសសរុបចំនួន ១២៧,៣០៨ គ្រឿង ក្នុងនោះមានម៉ូតូចំនួន ៧៨,១០០គ្រឿង ត្រូវបានផាកពិន័យ ។ នេះបើយោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ សាធារណៈ នៅថ្ងៃ១៥ មករា ។

របាយការណ៍ដដែលក៏បានវាយតម្លៃថា រយៈពេល១៥ថ្ងៃនេះ ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍ យ៉ាងល្អប្រសើរ ។

ជាមួយគ្នានេះត្រឹមមួយថ្ងៃ គឺថ្ងៃ១៥ មករារកឃើញមធ្យោបាយ ល្មើសសរុបចំនួន ១០,០៧២គ្រឿង ក្នុងនោះមានម៉ូតូចំនួន ៦,១៩១គ្រឿង ៕

To Top