ព័ត៌មានជាតិ

ក្រសួងបរិស្ថាន និងក្រុមមគ្គុទ្ទេសក៍ទេសចរណ៍ បង្កើនកិច្ចសហការគ្រប់គ្រង ទេសចរណ៍ នៅតាមតំបន់ការពារធម្មជាតិ

ភ្នំពេញ ៖ លោក សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ បានទទួលជួបជាមួយសមា គម និងក្រុមមគ្គុទ្ទេសក៍ទេសចរណ៍ ដើម្បីបង្ហាញពីសក្ដានុពលទេសចរណ៍ នៅតាមតំបន់ការពារធម្មជាតិ បង្កើនកិច្ចស ហការជាមួយគ្នា ក្នុងគោលបំណងគ្រប់គ្រងទេសចរណ៍ធម្មជាតិ ឲ្យកាន់តែប្រល្អប្រសើរ។

ក្នុងជំនួបនេះ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន បានបង្ហាញអំពីតំបន់ ដែលមានសក្ដានុពលទេសចរណ៍ នៅតាមតំបន់ការពារធម្ម ជាតិនានា នៅប្រទេសកម្ពុជា ដែលអាចរៀបចំឲ្យភ្ញៀវ ទេសចរធ្វើដំណើរកម្សាន្ត ។

ក្នុងនោះផងដែរ សមាគម និងក្រុមមគ្គុទ្ទេសក៍ ត្រូវស្វែងយល់ផងដែរអំពីតំបន់មួយចំនួន នៅតាមតំបន់ការពារធម្មជាតិ ដែលមានតម្លៃខ្ពស់សម្រាប់ការអភិរក្សជីវៈចម្រុះ និងមួយចំនួនមិនទាន់មានសុវត្ថិភាពគ្រប់គ្រាន់នៅឡើយ ដែលត្រូវការសហការគ្នារៀបដំណើរទេសចរណ៍ ឱ្យបានល្អទាំងសុវត្ថិភាព សុខភាព និងអនាម័យបរិស្ថាន។

ជាមួយគ្នានេះដែរ លោក សាយ សំអាល់ បានឲ្យដឹងថា ការរីកចម្រើនទេសចរណ៍ធម្មជាតិ ជានិន្នាការថ្មីរបស់សង្គម កម្ពុជា និងជួយកសាងសេដ្ឋកិច្ចមូលដ្ឋាន ។ ក្រសួងបរិស្ថាន នឹងយកចិត្តទុកដាក់បន្ថែម សុខសុវត្ថិភាព សុខភាព ការសង្រ្គោះបន្ទាន់ ការគ្រប់គ្រងអនាម័យ និងសំអាតបរិស្ថានឱ្យបានល្អ នៅតាមតំបន់ការពារធម្មជាតិ ដើម្បីជាប្រយោជន៍យូរអង្វែង ដល់កូនចៅតជំនាន់។

ក្រោយពីស្តាប់នូវសំណូមពរ ដែលបានលើកឡើង ពីសំណាក់សមាគម និងក្រុមមគ្គុទ្ទេសក៍ ដើម្បីស្វែងយល់ពីតម្រូវការ និងភាពចាំបាច់ សំដៅរួមគ្នារៀប ចំទេសចរណ៍ធម្មជាតិឲ្យបានល្អប្រសើរ ។ លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបញ្ជាក់ បន្ថែមថា កន្លងទៅប្រជាជនកម្ពុជា បានផ្លាស់ប្តូរផ្នត់គំនិត ស្រឡាញ់បរិស្ថាន ច្រើនជាងមុន តាមរយៈការធ្វើដំណើរកម្សាន្ត នៅតាមតំបន់ការពារធម្មជាតិ កាន់តែច្រើន។

លោកបានលើកឡើងផងដែរថា ការធ្វើដំណើរកម្សាន្ត នៅតាមតំបន់ធម្មជាតិទាំងអស់នេះ បានជួយលើកទឹកចិត្តដល់ មន្រ្តីឧទ្យានុរក្ស និងសហគមន៍ ឲ្យបង្កើនការយកចិត្ត ទុកដាក់លើការការពារ និងអភិរក្សធធានធម្មជាតិ និងចូលរួមចំណែកសំខាន់ដល់ការបង្កើន សេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលដ្ឋ នៅតាមសហគមន៍៕

To Top