ព័ត៌មានជាតិ

រដ្ឋមន្ត្រី​មហាផ្ទៃ​ ប្រាប់ឲ្យអភិបាលរាជធានី-ខេត្ត រៀបចំសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២០ និងលើកទិសដៅបន្ដ

ភ្នំពេញ​៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រាប់ឲ្យអភិបាលរាជធានី-ខេត្ត ត្រូវរៀបចំសន្និបាតបូកសរុបលទ្ធផល ការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ របស់រដ្ឋបាលរាជធានី-ខេត្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន។ 

យោងតាមលិខិត របស់ក្រសួងមហាផ្ទៃ​ ចេញផ្សាយនាពេលថ្មីៗនេះ​ សម្ដេច​ ស​ ខេង​ បានឲ្យដឹងថា​ ផ្អែកតាមស្មារតីសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃ​ រដ្ឋបាលរាជធានី-ខេត្ត​ ត្រូវរៀបចំធ្វេីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅបន្ដ ការងារឆ្នាំ២០២១​ ដេីម្បីឆ្លុះបញ្ចាំងពីសមិទ្ធផល នៃការអភិវឌ្ឍនៅមូលដ្ឋានរបស់។ 

ទន្ទឹម​នឹងនេះ​ រាជរដ្ឋាភិបាល​ បង្កេីតក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន​ រាជធានី​-ខេត្ត​ ដេីម្បីធ្វេីការត្រួតពិនិត្យ​ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ​ និងយុទ្ធសាស្ដ្រកោណដំណាក់កាលទី៤​ សំដៅពង្រឹងការផ្ដល់សេវាសាធារណៈនានា ជូនប្រជាពលរដ្ឋ​ និងការអភិវឌ្ឍសេដ្ឋកិច្ច​ សង្គម​ ក្នុងមូលដ្ឋានរាជធានី-ខេត្ត​ ប្រកបដោយគុណភាព​ ប្រសិទ្ធ​ភាព​ និងបរយាប័ន្ន៕

To Top