ភ្នំពេញ ៖ អ្នកស្រី សំ វ៉ាន់ថាត ដែលមានស្វាមី ឈ្មោះ នួន រី ជាអាណិកជនខ្មែរ រស់នៅរដ្ឋវ៉ាស៊ីនតោនស្ទេត ទីក្រុងតាកូម៉ា សហរដ្ឋអាមេរិក រួមទាំងអ្នករស់នៅ រដ្ឋញូហ្សឺឡែន, រដ្ឋវេល្លីនតុន និងក្នុងស្រុក ក្រោមការដឹកនាំរបស់ក្រុមការងារមូលនិធិ លោក ងិន ពៅ និងអ្នកស្រី ទឹម រ័ត្ន (ខ្មែរជួយខ្មែរក្នុងគ្រាក្រអាសន្ន) បានជួយកសាងផ្លូវមួយខ្សែ ប្រវែង៥០០ម៉ែត្រ និងដាំដើមពោធិព្រឹក្ស ព្រមទាំងដើមឈើហូបផ្លែមួយចំនួន ប្រគេនព្រះសង្ឃនៅវត្ត “ព្រះដំរី បារមីភ្នំយោង អណ្តូងសក្តិសិទ្ធ” តរៀងទៅ ស្ថិតនៅភូមិរវៀងជើង ឃុំរបៀប ស្រុករវៀង ខេត្តព្រះវិហារ។
ក្រោយបើកការសាងសង់អស់រយៈពេលជាច្រើនខែ ឆ្នាំ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ លោកស្រី សំ វ៉ាន់ថាត ដែលជាតំណាង បានមកកាត់ខ្សែបូឆ្លងផ្លូវ ដើម្បីដាក់ឲ្យប្រើប្រាស់។
នាឱកាសនោះ ក៏មានចែកសារុង ក្រមា ដល់ចាស់ៗ និងចែកសៀវភៅប៊ិច ដល់កូនសិស្សផងដែរ៕



















































