Covid-19

សម្តេចតេជោ ស្នើសុំជំនួយវ៉ាក់សាំងកូវីដ-១៩ ពីឥណ្ឌា

ភ្នំពេញ៖ នៅក្នុងជំនួបពិភាក្សារវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយលោកស្រី Devyani Uttamkhobragade ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០២១ នេះ សម្តេចបានស្នើសុំជំនួយ វ៉ាក់សាំងចាក់ការពាជំងឺកូវីដ១៩ ពីរដ្ឋាភិបាលឥណ្ឌា។ នេះយោងតាមគេហទំព័រ ហ្វេសប៊ុករបស់សម្ដេចតេជោ។

សំណើខាងលើនេះ ត្រូវបាន សម្តេចតេជោនាយករដ្ឋមន្រ្តី បានស្នើតាមរយៈលោកស្រី ឯកអគ្គរដ្ឋទូតទៅកាន់នាយករដ្ឋមន្រ្តីឥណ្ឌា Narendra Damodardas Modi ព្រោះឥណ្ឌាបានផលិតវ៉ាក់សាំងកូវីដ១៩ បានដោយខ្លួនឯង ហើយគ្រោងនឹងចាក់ ជូនប្រជាពលរដ្ឋរបស់ខ្លួនជាង ៣០០លាននាក់នៅក្នុងឆ្នាំនេះផងដែរ។

សូមបញ្ជាក់ថា កម្ពុជានឹងទទួលបានវ៉ាក់សាំងកូវីដ១៩ លើកដំបូងចំនួន ១លានដូស ពីសាធារណរដ្ឋប្រជាមានិតចិន ៕

To Top