ព័ត៌មានជាតិ

ក្រុមការងារ អាវុធហត្ថខណ្ឌដង្កោ ចុះសួរសុខទុក្ខ មេបញ្ជាការខណ្ឌរបស់ខ្លួន ដែលមានជំងឺកំពុង សម្រាកព្យាបាលនៅមន្ទីរពេទ្យ!

ភ្នំពេញ៖ក្រុមការងារកងរាជអាវុធហត្ថខណ្ឌដង្កោ ដឹកនាំដោយ លោកវរសេនីយ៍ត្រី ជា ផល្លា មេបញ្ជាការខណ្ឌស្តីទី អញ្ជើញចុះសួរសុខទុក្ខ លោក វរសេនីយ៍ឯក សរ សុភ័ណ្ឌ មេបញ្ជាការអាវុធហត្ថខណ្ឌដង្កោ ដែលមានជម្ងឺដំបៅពោះវៀនធំ និង ខ្នែងពោះវៀន នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ បានធ្វើការវះកាត់ដោយជោគជ័យ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យវិសាលសុខ។

ផ្ទាំងពាណិជ្ជកម្ម

ក្នុងឱកាសនោះក្រុមការងារ បាននាំយកថវិកាមួយចំនួន ផ្លែឈើស្រស់មួយកន្ត្រក, ទឹកត្រចៀកកាំមួយកន្ត្រក, ទឹកសុទ្ធ និង ភេសជ្ជៈ២កែស ជាអំណោយសួរសុខទុក្ខក្នុងការ សម្រាកព្យាបាលផងដែរ៕

To Top