ព័ត៌មានជាតិ

រដ្ឋមន្រ្តីព័ត៌មានរំលឹក អ្នកព័ត៌មានកុំទៅថត យកព័ត៌ក្នុងដែន សមត្ថកិច្ចរបស់អាជ្ញាធរ ដែលហាមឃាត់ពេលកំពុងបំពេញការងារ ព្រោះខុសវិជ្ជាជីវៈ

ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានរំលឹកដល់អ្នកសារព័ត៌មានទាំងអស់ កុំទៅថត យកព័ត៌មាននៅក្នុងដែនសមត្ថកិច្ចរបស់អាជ្ញាធរដែល ហាមឃាត់កំពុងពេលបំពេញកិច្ចការងារ ព្រោះខុសវិជ្ជាជីវៈសារព័ត៌មាន ។

នេះជាប្រសាសន៍រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងកិច្ចប្រជុំប្រចាំសប្ដាហ៍ ជាមួយថ្នាក់ដឹកនាំ អគ្គនាយកដ្ឋានទាំង៥ នៅព្រឹកថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២១ ដែលទូរទស្សន៍ជាតិលើកយកមកផ្សាយ។

លោកថា បើក្នុងករណីនៅមិនស្តាប់ការហាមឃាត់ សមត្ថកិច្ច មានសិទ្ធិចាប់ឃាត់ខ្លួនអ្នកសារព័ត៌មាន ពេលនោះតែម្តង។

លោកផ្តាំផ្ញើថា ដូច្នេះអ្នកសារព័ត៌មាន ត្រូវយល់ឲ្យច្បាស់ពីកិច្ចការងារនេះ ដោយកុំគិតថា ខ្លួនជាអ្នកសារ ព័ត៌មានមានសិទ្ធិថតបានគ្រប់ទីកន្លែងនោះទេ គឺត្រូវយល់ពីការងាររបស់សមត្ថកិច្ច៕

To Top