ព័ត៌មានជាតិ

ប្រទេសចិន នៅតែជាទីផ្សារ នាំចេញអង្ករធំបំផុត សម្រាប់កម្ពុជា

ភ្នំពេញ៖ លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា មានប្រសាសន៍ថា បរិមាណនៃការនាំចេញអង្ករកម្ពុជា ទៅកាន់ប្រទេសចិនក្នុងឆ្នាំ ២០២០ មានចំនួនជិត ៣០ ម៉ឺនតោន ស្មើនឹងអត្រា ៤១% នៃចំនួននាំចេញសរុបហើយប្រទេសចិន នៅតែជាទីផ្សារនាំចេញអង្ករ ធំបំផុតសម្រាប់ប្រទេសកម្ពុជា ។

យោងតាមគេហទំព័រហ្វេសប៊ុក របស់ស្ថានទូតចិនប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី១៩ មករានេះ បានបញ្ជាក់ឲ្យដឹងថា “នាថ្ងៃទី13 ខែមករា ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា មានប្រសាសន៍ថា បរិមាណនៃការនាំចេញអង្ករកម្ពុជា ទៅកាន់ប្រទេសចិនក្នុងឆ្នាំ 2020 មានចំនួនជិត 30 ម៉ឺនតោន ស្មើនឹងអត្រា 41% នៃចំនួននាំចេញសរុប។ ប្រទេសចិននៅតែជាទីផ្សារនាំចេញអង្ករធំបំផុត សម្រាប់ប្រទេសកម្ពុជា”។

លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា កាលពីឆ្នាំ២០២០ កម្ពុជា នាំចេញអង្ករទៅកាន់ ទីផ្សារអន្ដរជាតិបានជាង៦៩០ ០០០តោន និងស្រូវជាង ២ ៨០០ ០០០តោន ៕

To Top