ព័ត៌មានជាតិ

មេបញ្ជាការអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ មេបញ្ជាការអាវុធហត្ថខណ្ឌដង្កោ ដែលមានជម្ងឺដំបៅពោះវៀនធំ និង ពោះវៀនដុះខ្នែង បានធ្វើការវះកាត់ដោយជោគជ័យ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ!

ភ្នំពេញ៖លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស-មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ អមដំណើរដោយ មេញ្ជាការរង, នាយរងសេនាធិការ, លោកមេបញ្ជាការអាវុធហត្ថខណ្ឌទាំង១៤ និងបងប្អូននាយអាវុធហត្ថជាច្រើនរូបទៀត នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ បានចុះសួរសុខទុក្ខ លោកវរសេនីយ៍ឯក សរ សុភ័ណ្ឌ មេបញ្ជាការអាវុធហត្ថខណ្ឌដង្កោ ដែលមានជម្ងឺដំបៅពោះវៀនធំ និង ពោះវៀនដុះខ្នែង បានធ្វើការវះកាត់ដោយជោគជ័យ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

ក្នុងឱកាសសួរសុខទុក្ខនោះផងដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងក្រុមការងារក្រោមឱវាទ បាននាំយក ថវិកាសរុបចំនួន ៧,០០០,០០០៛ (ប្រាំពីរលានរៀល) ទឹកសុទ្ធ ភេសជ្ជៈ ០៤កែស ផ្លែឈើស្រស់ ០១កន្ត្រក ប្រគល់ជូនអ្នកជំងឺ ជាអំណោយសួរសុខទុក្ខ ក្នុងការសម្រាកព្យាបាលផងដែរ៕

To Top