ភ្នំពេញ៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរនាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជអំណោយប្រចាំឆ្នាំដ៏ឧត្តុង្គឧត្តមជាព្រះរាជទ្រព្យផ្ទាល់ចំនួន ៥មុឺនដុល្លារ ជូនដល់មន្ទីរពេទ្យព្រះកុសមៈ ។
មន្ទីរពេទ្យនេះបង្កើតឡើងក្រោមស្នាព្រះហស្ត សម្តេចព្រះមហាក្សត្រីយានី សុីសុវត្ថិ មុនីវង្ស កុសមៈ នារីរតន៍ សេរីវឌ្ឍនា ដើម្បីជាកិច្ចគាំទ្រដល់សកម្មភាពរបស់ មន្ទីរពេទ្យក្នុងការព្យាបាលពិនិត្យ និងព្យបាលជំងឺជូនដល់ប្រជានុរាស្រ្តកម្ពុជា៕