ព័ត៌មានជាតិ

ស្ទឹងត្រែងនៅសល់ធនធាន ព្រៃឈើប្រហែល ៥០% នៃផ្ទៃដីសរុបទូទាំងខេត្តជាង ១ម៉ឺនគីឡូម៉ែត្រការេ

ភ្នំពេញ៖ លោក ដួង ពៅ អភិបាលរងខេត្តស្ទឹងត្រែង បានថ្លែងបញ្ជាក់ថា បច្ចុប្បន្នខេត្តស្ទឹងត្រែង នៅសល់ធនធានព្រៃឈើ ក្នុងរង្វង់ប្រហាក់ប្រហែលជាង ៥០% នៃទំហំផ្ទៃដីរបស់ខេត្តចំនួន ១២.០១៦គីឡូម៉ែត្រការេ ។

ក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្ដខេត្ដស្ទឹងត្រែង» នាព្រឹកថ្ងៃទី២១ មករានេះ លោក ដួង ពៅ បានមានប្រសាសន៍ថា ការកាប់ព្រៃឈើនៅមានលក្ខណៈតិចតួច គឺជាលក្ខណៈគ្រួសារ ។ លោកថា ពាក់ព័ន្ធព័ត៌មានដែលថា មានការកាប់បំផ្លាញព្រៃឈើ គឺពិបាក ទទួលយក ព្រោះអាជ្ញាធរខេត្តបានខិតខំប្រើប្រាស់គ្រប់មធ្យោបាយ ទប់ស្កាត់ជារៀងរាល់ថ្ងៃ ដើម្បីធ្វើឲ្យដំណើរការនៃការគ្រប់គ្រង ការថែរក្សា និងការអភិរក្សធនធានធម្មជាតិឲ្យបានគង់វង់ ។

លោកអភិបាលរងខេត្តបញ្ជាក់ថា «ខេត្តស្ទឹងត្រែង យើងមាន នៅសល់ធនធានធម្មជាតិព្រៃឈើ ក្នុងរង្វង់ប្រហាក់ប្រហែល ៥០% ជាងនៃទំហំផ្ទៃដី របស់ខេត្ត បានន័យថាខេត្តយើងមានផ្ទៃដីចំនួន ១២០១៦គីឡូម៉ែត្រការេ» ៕

To Top