ព័ត៌មានជាតិ

ស្ថានទូតចិន ផ្ញើលិខិតចូលរួមរំលែកទុក្ខ គ្រួសារសពលោក ជាង សុខា អតីតនិពន្ធនាយក ខ្មែរថាមស៍

ភ្នំពេញ៖ ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា នៅថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១ បានផ្ញើលិខិតរំលែកទុក្ខមួយច្បាប់ ជូនលោកស្រី សុខ សោភ័ណ ដែលបានបាត់បង់សា្វមី គឺលោក ជាង សុខា អតីតនិពន្ធនាយក កាសែត ខ្មែរថាមស៍។

នៅក្នុងលិខិតរំលែកទុក្ខនោះ ស្ថានទូតចិន ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលទទួល បានលើកឡើងថា “យើងមានការតក់ស្លុត និងសោកសង្រេងជាខ្លាំងចំពោះមរណភាពរបស់លោក ជាង សុខា ដែលជាអ្នកសារព័ត៌មានដ៏ឆ្នើមមួយរូបរបស់កម្ពុជា។ អំឡុងពេលបំពេញការងារ ជានិពន្ធនាយកនៃកាសែត Khmer Times  លោក ជាង សុខា សកម្មជាខ្លាំង នៅក្នុងកិច្ចការជំរុញចំណងមិត្តភាព រវាងកម្ពុជាចិន តាមរយៈរបាយការណ៍យ៉ាងច្បាស់ ហើយលោកក៏ខិតខំខ្លាំងណាស់ដែរ”។

ផ្ទាំងពាណិជ្ជកម្ម

ស្ថានទូតចិន បានបន្ថែមថា ការលះបង់ និងការចូលរួមយ៉ាងសកម្មរបស់លោក គឺនឹងត្រូវចងចាំជារៀងរហូត។

ស្ថានទូតបន្ថែមថា “នៅក្នុងពេលដ៏សោកសង្រេងនេះ យើងសូមសម្តែងនូវសមានចិត្ត យ៉ាងស្មោះត្រង់ចំពោះលោកស្រី និងក្រុមគ្រួសាររបស់លោកស្រីផងដែរ”៕

លោក ជាង សុខា ចូលរួមពិធីអបអរសាទរខួបលើកទី៧០ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន នៅកោះពេជ្រ នាថ្ងៃទី២៥ កញ្ញា ២០១៩
To Top