ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ជង្ហុកសំបុកមាន់ នៅលើផ្លូវលេខ១០៨ ដែល មានទីតាំងនៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានជួសជុលរួចរាល់ហើយនាពេលថ្មីៗនេះ ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ក្រោយឃើញរបាយការណ៍របស់ប្រជាពលរដ្ឋផ្ញើមកកាន់មន្ត្រីជំនាញតាមរយៈកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ។
តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ ក្រសួងសាធារណការ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ បញ្ជាក់ថា ក្រសួងថ្លែងអំណរគុណពលរដ្ឋដែល បានចូលរួមសហការរាយការណ៍ពីបញ្ហាផ្លូវខូច ឬផ្លូវដែលត្រូវជួសជុលថែទាំ ដើម្បីអភិវឌ្ឍន៍លើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឲ្យកាន់តែល្អប្រសើរ តាមរយៈការប្រើប្រាស់កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App)៕