ព្រុចសែល៖ លោក Stella Kyriakides ស្នងការអឺរ៉ុបទទួលបន្ទុកផ្នែកសុខភាព និងសុវត្ថិភាពចំណីអាហារ បានថ្លែងកាលពីថ្ងៃច័ន្ទថា កាលវិភាគថ្មីរបស់ក្រុមហ៊ុន AstraZeneca ដែលការផ្គត់ផ្គង់វ៉ាក់សាំងជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន នឹងមិនមានការរំពឹងទុក ដែលមិនអាចទទួលយកបានពីសហគមន៍អ៊ឺរ៉ុប។
លោកស្រីបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូថា“ កាលពីថ្ងៃសុក្រមុនក្រុមហ៊ុន AstraZeneca បានជូនដំណឹងទៅគណៈកម្មាធិការ និងរដ្ឋជាសមាជិកសហភាពអ៊ឺរ៉ុបថា ខ្លួនមានចេតនាផ្គត់ផ្គង់ដូសតិចក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ជាងការយល់ព្រម និងប្រកាសកន្លងមក។
លោកស្រីបានសង្កត់ធ្ងន់ថា“ កាលវិភាគថ្មីនេះមិនអាចទទួលយកបានទេ សម្រាប់សហគមន៍អឺរ៉ុប ស្នងការបានសរសេរលិខិតមួយទៅក្រុមហ៊ុនកាលពីចុងសប្តាហ៍ បន្ទាប់ពីការប្រកាសនៅថ្ងៃសុក្រថា ខ្លួននឹងកាត់បន្ថយការផ្គត់ផ្គង់ដំបូង។
ការប្រកាសចុងក្រោយរបស់ក្រុមហ៊ុន AstraZeneca បានបន្ថែមការព្រួយបារម្ភអំពីការពន្យាពេលក្នុងការផ្គត់ផ្គង់វ៉ាក់សាំង នៅសហភាពអឺរ៉ុប ដែលបណ្តាលមកពីការព្រមានស្រដៀងគ្នាដោយ Pfizer ដោយសារតែការធ្វើបច្ចុប្បន្នភាពផលិតកម្ម៕ដោយ ឈូក បូរ៉ា