បរទេស៖ កងកម្លាំងទ័ពជើងអាកាស របស់កោះតៃវ៉ាន់ នៅថ្ងៃអង្គារនេះ បានចេញយន្តហោះធ្វើសមយុទ្ធយោធាមួយ ដើម្បីសមសម្រាប់សេណារីយ៉ូសង្គ្រាម បង្ហាញពីការត្រៀមលក្ខណៈ ធ្វើសង្គ្រាមជាស្រេចរបស់ខ្លួន ក្រោយយន្តហោះចិនជាច្រើនគ្រឿង បានហោះហើរចូលក្នុងតំបន់ កំណត់ការពារដែនអាកាស កាលពីចុងសប្ដាហ៍។
លោកវរសេនីយ៍ឯក Lee Ching-shi បាននិយាយប្រាប់សារព័ត៌មានថា យន្តហោះទាំងនោះ មានបំពាក់ដោយកាំភ្លើង មីស៊ីល Sidewinders និងមីស៊ីលផលិតដោយតៃវ៉ាន់ Sky Sword នៅពេលដែលធ្វើប្រតិកម្មចំពោះយន្តហោះចិន ហើយពួកគេអាចឆ្លើយតបបានគ្រប់ពេល។
ទីភ្នាក់ងារសារព័ត៌មាន Us News ចេញផ្សាយនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ បានឲ្យដឹងថា លោក Lee Ching-shi បានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងត្រៀមលក្ខណៈជាស្រេច ហើយយើងនឹងមិនបោះបង់ចោល ទឹកដីរបស់យើងចោលសូម្បីតែមួយអ៊ីងនោះទេ” ៕
ប្រែសម្រួល៖ ប៉ាង កុង