ភ្នំពេញ៖ ដោយមានកិច្ចអន្តរាគមន៍របស់ស្ថានទូត ពលករ ពលការិនីខ្មែរចំនួន ៦នាក់ និងទារិកា ១នាក់ នឹងទៅដល់អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ តាមជើងយន្តហោះ អាកាសចរណ៍សឹង្ហបូរីលេខ SQ5008 នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៥៖៣៥នាទីល្ងាច។
ស្ថានទូត បានជួយរៀបចំឯកសារ ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ម៉ាឡេស៊ី ជូនទៅធ្វើតេស្តកូវីដ១៩ ព្រមទាំងបានចាត់មន្រ្តី ជូនពលករ ពលការិនី និងទារិកាខាងលើ ទៅអាកាសយានដ្ឋាន អន្តរ ជាតិ KLIA ផងដែរ ៕