ចែករំលែក គឺជាគុណធម៍ ដែលផ្តល់នូវស្នាមញញឹម ដែលយើងអាចធ្វើបាន ទោះបីតិចឬច្រើនក្តី ជាពិសេសក្នុងស្ថានភាព ត្រូវការចាំបាច់ដូចសព្វថ្ងៃ។
ខ្ញុំបាទក៏ដូចពលរដ្ឋទូទាំងប្រទេស មានសេចក្តីរំភើបរីករាយ ចំពោះការបន្តបរិច្ចាគ ប្រាក់បៀវត្សរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដើម្បីជួយដោះស្រាយបញ្ហាជំងឺកូវីដ១៩ តាមរយៈក្រសួងសុខាភិបាល ។ ខ្ញុំបាទផ្ទាល់ ក៏សូមចូលរួមបរិច្ចាគនូវប្រាក់ខែ ១៥០,000៛ ក្នុង១ខែសម្រាប់រយៈពេល៦ខែ បន្តទៀត ដើម្បីចូលរួមចំណែកទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ ជាមួយប្រមុខដឹកនាំផងដែរ ។
ការបរិច្ចាគ គឺបង្ហាញពីអំពើល្អ សេចក្តីស្រឡាញ់ និងសាមគ្គីភាព រវាងជាតិសាសន៍យើង ក្រោមម្លប់ដឹកនាំដ៏កក់ក្តៅរបស់ សម្តេចតេជោ ហ៊ុន សែន ។
យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ ពលរដ្ឋយើងគ្រប់ទីកន្លែង ដោយគ្មានការរើសអើង៕
(ហ្វេសប៊ុកផេក Duong Dara)