ព័ត៌មានជាតិ

ក្រសួងវប្បធម៌ ផ្អាករៀបចំកម្មវិធីមហាស្រព សិល្បៈយុវជនទូទាំងប្រទេស និងអបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា ឆ្នាំ២០២១

ភ្នំពេញ ៖ ដើម្បីទប់ស្កាត់ ការរីករាលដាល ជំងឺរាតត្បាតជាសកល នៃមេរោគកូវីដ-១៩ រាជរដ្ឋាភិបាល បានអនុញ្ញាតឲ្យ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈធ្វើការផ្អាករៀបចំកម្មវិធី «មហោស្រពយុវជន ទូទាំងប្រទេស» និង «ទិវាវប្បធម៌ ៣ មីនា លើកទី២៣ ឆ្នាំ២០២១»។

នេះបើយោងតាមសេចក្ដីជូនដំណឹង របស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ។

ក្រសួងសង្ឃឹមមុតមាំថា អ្នកពាក់ព័ន្ធនឹងចូលរួមសហការ អនុវត្តតាមខ្លឹមសារសេចក្ដី ជូនដំណឹងខាងលើ ដោយស្មារតីទទួលខុសត្រូវខ្ពស់៕

To Top