ភ្នំពេញ៖ ដើម្បីរក្សាបាននូវតម្លាភាព ក្នុងវិស័យគ្រប់គ្រងសន្ដិសុខឯកជន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបាន សម្រេចលុបឈ្មោះចេញពីបញ្ជី នៃការអនុញ្ញាតឲ្យក្រុមហ៊ុនផ្ដល់ សេវាសន្ដិសុខឯកជនចំនួន ៣២ក្រុមហ៊ុន ក្រោយពីប្រកាសក្ស័យធន និងពុំមានសកម្មភាព បម្រើសេវាកម្ម។
យោងតាមលិខិតរបស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ បានឲ្យដឹងថា «ក្រសួងបានពិនិត្យ និងស្រាវជ្រាវឃើញថា ក្រុមហ៊ុនខាងផ្ដល់សេវាសន្ដិសុខឯកជន ចំនួន៣២ក្រុមហ៊ុន បានបង្កើតភ្នាក់ងារសន្ដិសុខឯកជនធ្វើសេវាកមុ្ម ប៉ុន្ដែត្រូវបានប្រកាសក្ស័យធន និងពុំមានសកម្មភាពបម្រើសេវា ដោយពុំអនុលោមតាមមាត្រា១ នៃអនុក្រឹត្យលេខ ២៨៩ អនក្រ.បក ស្ដីពីការគ្រប់គ្រងសន្ដិសុខឯកជន»៕