ព័ត៌មានជាតិ

ក្រសួងសុខាភិបាល រំលឹកដល់ពលរដ្ឋ ឱ្យប្រុងប្រយ័ត្នចំពោះសុខភាព ពីការឆ្លងជំងឺផ្ដាសាយបក្សី នារដូវបុណ្យ និងពិធីសែនដូនតាផ្សេងៗ

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានក្រើនរំលឹកដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវមានការប្រុងប្រយ័ត្នផ្ទាល់ខ្លួន ក្នុងការការពារសុខភាព ពីការឆ្លងជំងឺផ្ដាសាយបក្សី នារដូវបុណ្យ និងពិធីសែនដូនតាផ្សេងៗ ខាងមុខនេះ។

យោងតាមសេចក្ដីណែនាំ របស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា «សូមប្រកាស ធ្វើការក្រើនរំលឹក ជូនដល់ប្រជពលរដ្ឋទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ លើការបង្ការការចម្លងជំងឺផ្ដាសាយបក្សី ដែល អាចកើតមានជាយហេតុ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់ លាងដែឲ្យបានញឹកញាប់ ជាមួយសាប៊ូនិងទឹក មុនពេលបរិភោគ និងបន្ទាប់ពីប៉ះពាល់ជាមួយបសុបក្សី នៅឲ្យឆ្ងាយពីសត្វបក្សីឈឺឬងាប់ ឬកន្លែងដែលគេដឹងថា មានវិរុ សកំពុងចរាចរ កុំបរិភោគ សត្វបសុបក្សីឈឺឬងាប់ និងរាល់សត្វបសុបក្សី ដែលធ្វើសំរាប់បរិភោគត្រូវចម្អិនឲ្យឆ្អិនល្អ និងត្រូវប្រាកដថា លោកអ្នកបានលាងដៃ ជាមួយសាប៊ូនឹងទឹកស្អាត មុនពេលបរិភោគ និងបន្ទាប់ពីបានប៉ះពាមួយសត្វបសុបក្សី»៕

To Top